BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មកស្គាល់ទឹកធ្លាក់ស្មាន់ទៀង នៅភ្នំគូលែន

ថ្ងៃចន្ទ, 03 ខែមេសា 2023 10:14  មានជ័យ

photo_8_2023-04-03_10-09-15
 

ទឹកធ្លាក់ស្មាន់ ទៀង គឺស្ថិតនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ដែលជាសហគមន៍អេកូទេសចរណ៍ ហើយតំបន់នេះ លាតសន្ធឹងលើផ្ទៃដី៧៩៨ហិតា។ ទឹកធ្លាក់ស្មាន់ទៀង គឺជាទឹកធ្លាក់ទី៣ នៅក្នុងស្ទឹងធំពពេល ចាប់ពីអន្លង់រុនមក គឺទី១. ទឹកធ្លាក់អន្លង់រុន ទី២. ទឹកធ្លាក់ទាប និងទី៣ ទឹកធ្លាក់ស្មាន់ ទៀង។ នេះ
មិនរាប់បញ្ចូលទឹកធ្លាក់ផ្សេងៗពីស្ទឹងលឹង្គ១០០០ ព្រះអង្គធំ ក្នុងដែនរបស់សហគមន៍តំបន់ការពារ ធម្មជាតិព្រៃធំពពេលទេ។

គួររំលឹកថា សហគមន៍អេកូទេសចរណ៍ព្រៃធំពពេល ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម "ភ្នំគូលែន" ខេត្តសៀមរាប ដែលជាទីតាំងមានសក្តានុពលធម្មជាតិជាច្រើន ដូចជាដើមឈើធំ តូច កេសកូលព្រៃ ផ្ទាំងថ្មធំៗនិងទឹកធ្លាក់ជាដើម។ ហើយទេសចរទៅកម្សាន្តនៅទីនោះ អាចបោះតង់សម្រាកក្នុងព្រៃស្ដាប់សំឡេងសត្វ ងូតទឹកធ្លាក់ និងចំណាយពេលជាមួយធម្មជាតិ។  មកដល់ពេលនេះ សហគមន៍ព្រៃធំពពេល បានចាប់ផ្ដើម ផ្លាស់ប្តូរពីការប្រើប្លាស្ទិកមកប្រើរបស់ធម្មជាតិវិញផងដែរ។ ហើយទេសចរ ដែលទៅលេងនៅសហគមន៍អេកូទេសចរណ៍ព្រៃធំពពេលមួយចំនួនធំ ក៏បានចូលរួមការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយពួកគាត់បានវិចខ្ចប់ម្ហូប អាហារចូលព្រៃ ដោយប្រើ
ស្លឹកចេក ឬស្លឹកឈូក។ បើតាមលោក លាស់ វណ្ណា ប្រធានការិយាល័យព័ត៌មានសហគមន៍ទេសចរណ៍ព្រៃធំពពេល បានឲ្យដឹងថា ភ្ញៀវទេសចរ ដែលចូលទៅលេងនៅទីនោះ គាត់ចូលចិត្តវប្បធម៌ខ្មែរ ហើយគាត់មិនប្រើប្លាស្ទិកទេ ដោយប្រើប្រាស់របស់ទើបបង្កើតថ្មីេ ពីធម្មជាតិ ដែលមានកញ្ជើ ល្អី ជំនួសឱ្យចានស្នោ ឬប្លាស្ទិក សម្រាប់ដាក់ម្ហូប។ 

សូមបញ្ជាក់ផងដែរថា សហគមន៍ព្រៃធំពពេលជាសហគមន៍ទេសចរណ៍មួយ ក្នុងចំណោមសហគមន៍ទាំង៥ នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានទំហំផ្ទៃដី ៧៩៨ហិកតា។ សហគមន៍ទីនោះ មានសេវាកម្មនាំភ្ញៀវដើរព្រៃ លក់ម្ហូបអាហារ និងរៀបចំកញ្ចប់ដើរកម្សាន្ត៕  

photo_7_2023-04-03_10-09-15
photo_6_2023-04-03_10-09-15
photo_5_2023-04-03_10-09-15
photo_4_2023-04-03_10-09-15
photo_3_2023-04-03_10-09-15
photo_2_2023-04-03_10-09-15
photo_1_2023-04-03_10-09-15
as-2
 


ថ្ងៃចន្ទ, 03 ខែមេសា 2023 10:14  មានជ័យ