BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល​សម្រេចមិនឱ្យយកលុយសម្រាប់ការផ្សាយបន្តពីព្រឹត្តិការណ៍ស៊ីហ្គេម

ថ្ងៃសុក្រ, 31 ខែមីនា 2023 10:37  លាង ឡា

2023-03-31 10.27.00 (1)

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនឱ្យយកលុយសម្រាប់ការផ្សាយបន្តនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ទៅក្រៅប្រទេស។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនា នេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាមិនឱ្យយកលុយពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្កេម៣២នៅកម្ពុជាទេ។

កាលពីថ្ងៃទី៣០ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានប្រកាសលុបចោលការយកថ្លៃសំបុត្រសម្រាប់ការចូលទស្សនាគ្រប់វិញ្ញាសារប្រកួតទាំងអស់នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្ពុជា បានរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ។ ការរាប់ថយក្រោយ១០០ថ្ងៃនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនឹងក្លាយជាការពិតសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសខណៈកម្ពុជារង់ចាំឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម អស់រយៈពេលជាង៦០ឆ្នាំមកហើយ៕

2023-03-31 10.27.10

2023-03-31 10.27.06


 


ថ្ងៃសុក្រ, 31 ខែមីនា 2023 10:37  លាង ឡា