BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន ព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ

ថ្ងៃព្រហស្បតិ៍, 30 ខែមីនា 2023 11:17  លាង ឡា

a-27
 

ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុ បានក្លាយជារឿងដែលគួរឱ្យព្រួយបារម្ភ ខណៈបញ្ហានេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា មិនដឹងនឹងបញ្ចប់នៅពេលណានោះទេ។ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតពាណិជ្ជសាស្ត្រ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាការប្រែប្រួលអាកាសធាតុ នៅតែជារឿងព្រួយបារម្ភ ហើយអត់ដឹងថា ចប់ពេលណាទេ។ ជាមួយគ្នានេះ ពីមួយថ្ងៃទៅមួយថ្ងៃ ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យមានផលប៉ះពាល់ធំទូលាយ ខណៈថ្មីៗនេះ មានបាតុភូតខ្យល់កន្ត្រាក់ និងភ្លៀង រហូតដល់របួសស្លាប់ប្រជាពលរដ្ឋ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកឡើងថា កម្ពុជាមិនដែលកើតមានទឹកជំនន់នារដូវខែប្រាំងនោះទេ ប៉ុន្តែនៅឆ្នាំនេះ កម្ពុជា បានជួបប្រទះនឹងទឹកជំនន់ខែប្រាំង ។

សម្ដេចតេជោ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ហើយថា មិនដឹងថា បញ្ហានេះនាំផលអាក្រក់អ្វីខ្លះ ខណៈកម្ដៅក៏ចេះតែកើនឡើងដែលអាចនឹងប៉ះពាល់ទៅដល់ផ្នែកកសិកម្ម។ សូមបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងពីការធ្លាក់ភ្លៀងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយសារទទួលរងនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល ព្រមទាំងឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)៕

photo_2_2023-03-30_11-12-52
photo_1_2023-03-28_09-17-30
b-13
a-21
 

 


ថ្ងៃព្រហស្បតិ៍, 30 ខែមីនា 2023 11:17  លាង ឡា