BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យបណ្តុះបណ្តាលជំនាញដល់យុវជន

ថ្ងៃព្រហស្បតិ៍, 30 ខែមីនា 2023 11:05  លាង ឡា

 a-27

 ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនឲ្យបានកាន់តែច្រើន ដើម្បីត្រៀមស្វាគមន៍អ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ។ មានប្រសាសន៍ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិត វិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កម្ពុជា ត្រូវតែបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់យុវជនរបស់យើងឲ្យបានកាន់តែច្រើន ហើយកាលណាយុវជនមានជំនាញវិជ្ជាជីវៈច្រើន ក៏ជាឱកាសមួយល្អ ខណៈដែលអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ កាន់តែមានចំនួនច្រើននៅកម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការក្នុងការផ្តល់ការបណ្តុះបណ្តាលយុវជនក្រីក្រប្រមាណជាមួយលាន ប្រាំសែននាក់ ដែលត្រូវបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងជំនាញវិជ្ជាជីវៈដូនតា ក៏មានត្រូវបង្រៀនដែរ។ គួរកត់សម្គាល់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជា ប្រមាណជាង ១លាន ៥សែននាក់ ឱ្យបានចូលសិក្សាជំនាញបច្ចេកទេស នៅចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយនៅអំឡុងពេលសិក្សាជំនាញបច្ចេកទេសនេះ រាជរដ្ឋាភិបាល ក៏នឹងផ្ដល់ជូននូវប្រាក់ឧបត្ថម្ភផងដែរ។

សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ឱ្យត្រួតពិនិត្យមើលឡើងវិញ ខណៈសក្តានុពលកម្ពុជា មានកម្លាំងវ័យក្មេងច្រើន ប៉ុន្តែសមត្ថភាពនៅមានកម្រិត៕

photo_2_2023-03-30_10-34-34
a-27
 


ថ្ងៃព្រហស្បតិ៍, 30 ខែមីនា 2023 11:05  លាង ឡា