BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងស្ថិតក្នុងដំណើរការសិក្សា

ថ្ងៃពុធ, 29 ខែមីនា 2023 15:00  លាង ឡា

 s-7

ភ្នំពេញ៖ ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន របស់ចិន ( CRBC ) បានទទួលសិទ្ឋិលើដំណើរការសិក្សាគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប ខណៈរដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន បានស្នើដល់អភិបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ឱ្យចូលរួមសហការ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។  លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើអភិបាលរាជធានី-ខេត្ត ជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន។  បច្ចុប្បន្នកម្ពុជា បានដាក់ឱ្យដំណើរការផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខណៈគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងបើកការដ្ធាន នៅឆ្នាំ២០២៤ខាងមុខ៕

photo_3_2023-03-29_14-57-21
photo_2_2023-03-29_14-57-21
photo_1_2023-03-29_14-57-21
 


ថ្ងៃពុធ, 29 ខែមីនា 2023 15:00  លាង ឡា