BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងសារធាតុញៀន ជាង១៣គីឡូក្រាម

ថ្ងៃអង្គារ, 28 ខែមីនា 2023 10:03  លាង ឡា

 

a-23

ភំ្នពេញ ៖ ជនសង្ស័យម្នាក់ និងសារធាតុញៀន ទម្ងន់ជាង១៣គីឡូក្រាម ត្រូវបានសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាប នៅចំណុចផ្លូវជាតិលេខ១ ក្បែរស្តុបផ្សារច្បារអំពៅ សង្កាត់ ខណ្ឌច្បារអំពៅ និងនៅចំណុចផ្ទះលេខ១០៧Eo ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

របាយការណ៍ពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តិការស្រាវជ្រាវនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នៅ សុខ អាយុ៤២ឆ្នាំ ភេទប្រុស កើតឆ្នាំ ១៩៨២ ជនជាតិខ្មែរ និងសារធាតុញៀន ជាង១៣គីឡូក្រាម។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ចាប់យកវត្ថុតាង ចាប់យករួមមាន៖ 
១.សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ៨ គីឡូ និង១៤ ក្រាម។
២.សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ទឹក) ១ គីឡូ ១៣៨ ក្រាម។
៣. សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ៤ គីឡូ ១៨៤ ក្រាម ។
៤. សារធាតុញៀនប្រភេទកេតាមីន(Ketamine) ៥៤ក្រាម និងរថយន្ត ១ គ្រឿង ម៉ាក High Lander ពណ៌ខ្មៅ ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

photo_2_2023-03-28_10-01-12


 


ថ្ងៃអង្គារ, 28 ខែមីនា 2023 10:03  លាង ឡា