BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ផ្សព្វផ្សាយយុទ្ធនាការ ”អាជីវកម្មទេសចរណ៍ឆ្នើម” ដើម្បីជំរុញការចូលរួមយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣

ថ្ងៃសុក្រ, 24 ខែមីនា 2023 15:37  មានជ័យ

x-1

 ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាមួយ កាលពីម្សិលមិញ ដើម្បីប្រកាសដាក់ឱ្យដំណើរការ និងផ្សព្វផ្សាយអំពីយុទ្ធនាការ “អាជីវកម្មទេសចរណ៍ឆ្នើម” ដើម្បីជំរុញការចូលរួមក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ ស្របតាមទស្សនទាន IBEST ឱ្យបានកាន់តែល្អប្រសើរ សំដៅត្រៀមទទួលភ្ញៀវទេសចរប្រកបដោយគុណភាព និងទាក់ទាញកំណើនទេសចរអន្តរជាតិបន្ថែម។

លោកសុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា ទស្សនទាន IBEST នេះប្រៀបបាននឹងឯកសារបង្ហាញផ្លូវសម្រាប់អាជីវកម្មទេសចរណ៍ទាំងអស់ប្រើប្រាស់ជាមូលដ្ឋានសម្រាប់អនុវត្តប្រែតម្រូវនូវរាល់ផលិតផល និងសេវាកម្មរបស់ខ្លួនស្របតាមតម្រូវការ និងទីផ្សារនាពេលបច្ចុប្បន្ន និងប្រើប្រាស់ចូលរួមគាំទ្រដល់វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)។  ជាមួយគ្នានោះ លោករដ្ឋលេខាធិការបានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖

ទី១. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តសេចក្តីប្រកាសចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ស្ដីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្ដីពីអាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST រួមជាមួយសារាចរណែនាំ និងសេចក្ដីជូនដំណឹងដែលបានដាក់ចេញ ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ដែលនឹងផ្ដល់ជាផលវិជ្ជមានដល់គ្រប់អាជីវកម្មទាំងអស់ ក៏ដូចជាការចូលរួមដល់ការអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ផងដែរ។

ទី២. ក្រសួងទេសចរណ៍នឹងប្រកាសលទ្ធផលរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានជាប់ជាអាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST ចំនួន៣ដង (លើកទី១ ក្នុងខែឧសភា, លើកទី២ ក្នុងខែតុលា, និងលើកទី៣ ក្នុងខែធ្នូ ឆ្នាំ២០២៣នេះ) ដែលយើងសង្ឃឹមជឿជាក់ថា នឹងមានការចូលរួមពីគ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ចូលរួមអនុវត្តនូវគោលការណ៍ណែនាំនេះ។

ទី៣. ប្រើបច្ចេកវិទ្យាជាដំណោះស្រាយដែរ ដោយក្នុងនេះក្រុមការងារក៏បានកំពុងរៀបចំគេហទំព័រមួយដែលអនុញ្ញាតឱ្យអាជីវករទាំងអស់អាចដាក់ពាក្យ និងទទួលបានលទ្ធផលតាមប្រព័ន្ធ ដែលមានគេហទំព័រ http://ibest.accommodationregistrar.net នេះតែម្ដង។ ដែលគេហទំព័រនេះ នឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី១ ខែមេសា នេះតទៅ។

ទី៤. សំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសភាគីឯកជនក្នុងវិស័យទេសចរណ៍ចូលរួមអនុវត្តនូវរាល់ប្រព័ន្ធចំណាត់ថ្នាក់ និងស្ដង់ដាគុណភាព, វិធានសុវត្ថិភាពទេសចរណ៍, នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី, និងយុទ្ធនាការគាំទ្រដែលក្រសួងទេសចរណ៍បានដាក់ចេញឱ្យអនុវត្ត ដើម្បីពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឆ្លើយតបនឹងនិន្នាការទេសចរណ៍ថ្មីៗ។

ទី៥. ស្នើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ពិចារណា និងទាញយកដោយប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយដូចដែលវាគ្មិនបានបញ្ជាក់អំពីផ្សារបច្ចេកវិទ្យាខ្មែរ (Khmer Tech Market) ដែលជាកម្មវិធីមួយអាចអនុញ្ញាតឱ្យជួបគ្នារវាងតម្រូវការ និងការផ្ដល់ឱ្យនូវប្រភេទផ្សេងៗនៃផលិតផលជាបច្ចេកវិទ្យា។

ទី៦. សំណូមពរដល់អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ត្រូវបង្កើតក្រុមការងារដោយមានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ (ពិសេសនាយកដ្ឋានទាក់ទងនឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍) ដើម្បីតាមដានការអនុវត្តនេះ និងធ្វើការប្រជុំជាទៀងទាត់ជាមួយមន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ជាប្រចាំ។

សូមបញ្ជាក់ថា ពាក្យថា IBEST គឺសំដៅលើការគិតគូទៅលើគុណភាពសេវាកម្ម បរិស្ថាន សុវត្ថិភាព បច្ចេកវិទ្យា ព្រមទាំងការសម្រួលនូវការកក់ទុកសេវាកម្មជាដើម។ I មកពីពាក្យ Improving Service Quality , B មកពីពាក្យ Booking , E មកពីពាក្យ Environment, S មកពីពាក្យ Safety, T មកពីពាក្យ Technology ៕  

photo_4_2023-03-24_15-33-49
photo_3_2023-03-24_15-33-49
photo_2_2023-03-24_15-33-49
 

 


ថ្ងៃសុក្រ, 24 ខែមីនា 2023 15:37  មានជ័យ