BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នៅដំណាច់ខែមីនានេះ នឹងបញ្ចប់គម្រោងជួសជុលចំនួន២នៅរមណីយដ្ឋានសំបូរព្រៃគុក

ថ្ងៃព្រហស្បតិ៍, 23 ខែមីនា 2023 14:37  មានជ័យ

2023-03-23 14.21.42

MC: គម្រោងជួសជុល និងអភិរក្ស នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាកិច្ចសហការជាមួយជប៉ុន គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៣នេះ ហើយគម្រោងនេះធ្វើការជួសជុលដោយផ្នែក ត្រង់ចំនុចដែលមានហានិភ័យខ្លាំង ដោយឡែកប្រាសាទគុក ឬអាស្រមមហាឫស្សី ដែលជំនួយថវិកាដោយប្រទេសឥណ្ឌា ក៏គ្រោងនឹងបញ្ចប់នៅដំណាច់ខែមីនា ឬសប្តាហ៍ទី១ ខែមេសានេះផងដែរ ខណៈពេលនេះ ការជួសជុលសម្រេចបាន៨៥ ភាគរយហើយ។ បើតាមអាជ្ញាធរជាតិអប្សរា គម្រោងទាំង២នេះ បាននិងកំពុងអនុវត្តដោយអ្នកជំនាញការខ្មែរ នៃអាជ្ញាធរជាតិសំបូរព្រៃគុក។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ។ បើតាមឯកសាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក នៃរដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា ប្រាសាទសំបូរព្រៃគុក ភាគច្រើនកសាងឡើងដោយព្រះបាទឦសានវរ្ម័ន ដើម្បីឧទ្ទិសចំពោះព្រះសិវៈ។

2023-03-23 14.21.04

ឯកសារដដែលបន្តថា ប្រាសាទទាំងនោះ សាងសង់ឡើងមានលក្ខណៈជាប្រាសាទទោល និងសង់ជាក្រុមក្នុងកំពែងតែមួយ និងប្លង់ប្រាសាទមានរាងបួនជ្រុង អមដោយគ្រឿងលម្អស្ថាបត្យកម្មមានក្បាច់ផ្តែ និងសរសេរជាពាក្យពេចន៍ ប្រអប់ទ្វារសុទ្ធសឹងធ្វើអំពីថ្មភក់ និងមានចម្លាក់លើកំបោរបាយអជាដើម។

ប្រភពដដែលបន្តថា គេបែងចែកក្រុមប្រាសាទទាំងនោះជាបីក្រុមធំៗខុសគ្នា ដូចជា ទី១. ក្រុមប្រាសាទខាងជើង (ក្រុមប្រាសាទសំបូរ) សាងឡើងនៅដើមស.វទី៧ (គ.ស៦១៦-៦៣៥) ដោយព្រះបាទឦសានវរ្ម័នទី១។ ទី២. ក្រុមប្រាសាទកណ្តាល ហៅថា ប្រាសាទតោ សាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ក្នុងស.វទី៩ និងទី៣. ក្រុមប្រាសាទខាងត្បូង ហៅថា នាគព័ន្ធ ឬយាយព័ន្ធ សាងឡើងដោយព្រះបាទឦសានវរ្ម័នទី១ ដើមស.វទី៧៕ 

2023-03-23 14.21.09

2023-03-23 14.21.13

2023-03-23 14.21.17

2023-03-23 14.21.20

2023-03-23 14.21.24

2023-03-23 14.21.28

2023-03-23 14.21.32

2023-03-23 14.21.35

2023-03-23 14.21.39


 


ថ្ងៃព្រហស្បតិ៍, 23 ខែមីនា 2023 14:37  មានជ័យ