BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្មេងទំនើងដែលបង្កហិង្សានឹងត្រូវចាត់វិធានការដោយគ្មានការលើកលែង

ថ្ងៃពុធ, 22 ខែមីនា 2023 10:46  លាង ឡា

a-10

 ព្រៃវែង៖ ស្នងការដ្ឋាន នគរបាល ខេត្តព្រៃវែង បានបញ្ជាដល់គ្រប់បណ្ដាអធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ប្រកាសព័ត៌មាន ដល់គ្រប់ច្រកល្ហកទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់ ភ្ញាក់ខ្លួន និងខិតខំរៀនសូត្រ ខណៈបញ្ហាហិង្សាដែលបង្កឡើងដោយក្រុមក្មេងទំនើងនឹងពុំត្រូវលើកលែងជាដាច់ខាត។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាឱ្យនគរបាលរដ្ឋបាលទាំងអស់ ចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សា ដោយដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី និងមិនត្រូវប្រើវិធានការអប់រំណែនាំទៀតទេ។ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហកទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ហើយឈប់ឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗបន្តទៅទៀត។ គួរកត់សម្គាល់ថា បញ្ជារបស់ស្នងការនគរបាលខេត្តព្រៃវែង បានកើតឡើងក្រោយពេលនៅតាមមូលដ្ឋានមួយចំនួនកំពុងប្រឈមនឹងបញ្ហាក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពគប់កញ្ចក់រថយន្តនៅពេលយប់ និងការបង្កហិង្សានានា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម៕

photo_3_2023-03-22_10-43-49

photo_2_2023-03-22_10-43-49

 


 


ថ្ងៃពុធ, 22 ខែមីនា 2023 10:46  លាង ឡា