BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចតេជោ៖ ការចុះខ្សោយរបស់អាម៉េរិក នឹងបង្កជាវិបត្តិសេដ្ឋកិច្ចសកល

ថ្ងៃពុធ, 22 ខែមីនា 2023 09:50  លាង ឡា

s-2

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ពលរដ្ឋខ្មែរកុំឱ្យស្លន់ស្លោពាក់ព័ន្ធការដួលរលំ នៃធនាគារអាម៉េរិក ខណៈបញ្ហានេះ អាចបង្កជាវិបត្តិសេដ្ឋកិច្ចដល់សកលលោក។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត វិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី២២ ខែមីនានេះ។ នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការបង្កភាពស្លន់ស្លោ និងចង់ឲ្យអាម៉េរិក ចុះខ្សោយ ខណៈមានការដួលរលំធនាគារធំៗចំនួនពីរនៅសហរដ្ឋអាមេរិក គឺជាការខុសឆ្គងបំផុត។ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ការចុះខ្សោយរបស់សហរដ្ឋអាម៉េរិក នឹងបង្កជាវិបត្តិសេដ្ឋកិច្ចដល់សកលលោកទាំងមូល ខណៈនៅអាម៉េរិកមានធនាគាររាប់រយ ប៉ុន្តែមានតែធនាគារប៉ុណ្ណោះ ដែលដួលរលំ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងដែរថា ប្រទេសនីមួយៗត្រូវពឹងអាស្រ័យគ្នាទៅវិញ ព្រោះអាម៉េរិក ជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ចភពលោក ហើយពិភពលោកប្រកបដោយភាពប្រកួតប្រជែង៕

photo_3_2023-03-22_09-44-42

photo_2_2023-03-22_09-44-42

 


 


ថ្ងៃពុធ, 22 ខែមីនា 2023 09:50  លាង ឡា