BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា អនុវត្តដំណាក់កាលថ្មីនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ 

ថ្ងៃចន្ទ, 20 ខែមីនា 2023 10:52  លាង ឡា

1-17

 ភ្នំពេញ៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលថ្មី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងគោលបំណងសម្រេចឱ្យបានជាមូលដ្ឋាន នូវគណនេយ្យភាពសមិទ្ធកម្ម ដែលជាលទ្ធផលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល។ ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ពីការលំបាករបស់កម្ពុជា នាអតីតកាល និងការរីកចម្រើនក្នុងពេលបច្ចុប្បន្នដែលបានផ្តល់ឱកាសឲ្យកម្ពុជា កែលម្អ និងស្ថាបនាបន្ថែមលើប្រព័ន្ធអភិបាលកិច្ច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា អ្នកមើលឃើញកម្ពុជា ជាពិសេសនៅភ្នំពេញ មានឡានច្រើនតាមផ្លូវ ឃើញការរីកចម្រើន ទម្រាំមានដូចសព្វថ្ងៃគឺកម្ពុជាបានឆ្លងកាត់ភាពលំបាក យកជីវិតប្ដូរ ហើយសម្តេច បាននាំប្រទេសដ៏យ៉ាប់យឺន ពីសេដ្ឋកិច្ចផែនការ មកកាន់សេដ្ឋកិច្ចទីផ្សារ។ សូមបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៤ ជា០៤ ដំណាក់កាល ។

ដំណាក់កាលទី១៖ “ភាពជឿទុកចិត្តនៃថវិកា” ចាប់ពីឆ្នាំ២០០៤-២០០៨ សំដៅពង្រឹងការគ្រប់គ្រងចំណូល និងការប្រមូលចំណូល ការគ្រប់គ្រងសាច់ប្រាក់ និងគណនីទោលរតនាគារ។

ដំណាក់កាលទី២៖ “គណនេយ្យភាពហិរញ្ញវត្ថុ” ចាប់ពីឆ្នាំ២០០៩-២០១៥ សំដៅកែលម្អជាបឋមផែ្នកត្រួតពិនិត្យផ្ទៃក្នុងនិងធ្វើឲ្យអ្នកគ្រប់គ្រងថវិកាមានគណនេយ្យភាព ព្រមទាំងបានកែលម្អជាច្រើនលើនីតិវិធីអនុវត្តថវិកា តាមរយៈការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ថវិកាថ្មី ប្លង់គណនីថ្មី អង្គភាពថវិកា និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ដំណាក់កាលទី៣៖ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ចាប់ពីឆ្នាំ២០១៦-២០២០ ក្នុងគោលបំណងផ្លាស់ប្តូជាបណ្តើរៗ នូវប្រព័ន្ធគ្រប់គ្រងដែលផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ តាមរយៈការពង្រឹង និងពង្រីកការអនុវត្តផែនការយុទ្ធសាស្រ្តថវិកា ការអនុវត្តថវិកាកម្មវិធី  និងការអនុវត្តអង្គភាពថវិកា។

ដំណាក់កាលទី៤៖ “គណនេយ្យភាពសមិទ្ធកម្ម” គ្រោងអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ក្នុងគោលបំណងសម្រេចឱ្យបានជាមូលដ្ឋាន នូវគណនេយ្យភាពសមិទ្ធកម្ម ដែលជាលទ្ធផលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល៕

photo_2_2023-03-20_10-48-43

photo_1_2023-03-20_10-48-43

 

 


 


ថ្ងៃចន្ទ, 20 ខែមីនា 2023 10:52  លាង ឡា