BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-ចិន នឹងធ្វើឡើងក្នុងសប្ដាហ៍នេះ

ថ្ងៃចន្ទ, 20 ខែមីនា 2023 09:10  លាង ឡា

photo_2_2023-03-20_09-05-00

ភ្នំពេញ៖ សមយុទ្ធ ដែលមានឈ្មោះ «នាគមាស» នឹងចាប់ផ្ដើមធ្វើចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅតំបន់ភ្នំជុំរីករាយ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខណៈនាវាដឹកសម្ភារធ្វើសមយុទ្ធរបស់កងទ័ពចិន បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ ធ្លាប់មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សមយុទ្ធ «នាគមាស» នឹងប្រព្រឹត្តិទៅក្រោមប្រធានបទ ការបោស សម្អាតគ្រាប់ មីន ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការរក្សាសន្តិសុខ និងក្បួនធំៗ ជាដើម។ ជាមួយគ្នានេះ រដ្ឋមន្រ្តី ក្រសួងការពារជាតិ បានបញ្ជាក់ថា សមយុទ្ធរួមគ្នារវាង កងទ័ពកម្ពុជា និងចិន ពុំមែនជាការគំរាមកំហែងដល់អ្នកណានោះទេ ប៉ុន្តែធ្វើឡើង ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពរបស់កងទ័ពប៉ុណ្ណោះ។

សូមបញ្ជាក់ថា កម្ពុជា ធ្លាប់ធ្វើលំហាត់សមយុទ្ឋ នាគមាស ដោយមានការចូលរួមពីកងទ័ពប្រជាជនចិន តាំងពីឆ្នាំ២០១៦។  លំហាត់សមយុទ្ឋ នាគមាស ចុងក្រោយ បានធ្វើឡើងក្នុងទឹកដីខេត្តកំពត កាលពីឆ្នាំ២០១៩ ដោយក្នុងនោះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើ ការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង និងការសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ជាដើម៕

s

photo_4_2023-03-20_09-05-00

photo_1_2023-03-20_09-05-00

 


 


ថ្ងៃចន្ទ, 20 ខែមីនា 2023 09:10  លាង ឡា