BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនក្លែងបន្លំជាសង្ឃ បិណ្ឌបាតក្នុងកម្មវិធីបុណ្យនានា

ថ្ងៃសុក្រ, 17 ខែមីនា 2023 13:39  លាង ឡា

a-4

ព្រៃវែង៖ បុគ្គលក្លែងបន្លំជាសង្ឃចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានា ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ការឃាត់ខ្លួនក្រុមបុគ្គលក្លែងបន្លំទាំងនេះ បានធ្វើឡើងនៅក្នុងវត្តពោធិសត្ថារាម ហៅវត្តពានា ស្ថិតក្នុងភូមិពានា ឃុំអំពិលក្រៅ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា បុគ្គលក្លែងជាសង្ឃទាំង៣នាក់ ដែលត្រូវឃាត់ខ្លួន ទី១ ឈ្មោះ ណុច ង៉ែត ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត ភូមិអង្គឃ្លី ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្ន ស្នាក់នៅ វត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី២ឈ្មោះ ភឿន ភាព ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតភូមិដីឆ្នាំង ឃុំហងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅ វត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជភ្នំពេញ និងទី៣ឈ្មោះ សាង ស៊ាងហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្រុកកំណើត ភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅ វត្តចង្ក្រានតាព្រហ្ម សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធាភ្នំពេញ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរបុគ្គលក្លែងបន្លំទាំង៣នាក់ ដើម្បីចាត់ការបន្តតាមវិធីច្បាប់៕

photo_1_2023-03-17_13-37-14


 


ថ្ងៃសុក្រ, 17 ខែមីនា 2023 13:39  លាង ឡា