BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរប្រើធម៌ក្ដៅលើរថយន្តកែច្នៃបំពងសំឡេងខុសបច្ចេកទេស

ថ្ងៃសុក្រ, 17 ខែមីនា 2023 10:10  លាង ឡា

1-16

ភ្នំពេញ ៖ រថយន្តចំនួនជាង១០គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ទុកដោយសារតែកែច្នៃបំពងសំឡេងខុសបច្ចេកទេស (ស៊ីមាំងប្រែន) និងបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ។ សមត្ថកិច្ចបានឱ្យដឹងបន្តថា ក្រុមរថយន្តកែច្នៃបំពងសំឡេងតែងបង្កការរំខានដល់ប្រជាពលរដ្ឋជារៀងរាល់យប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាហេតុធ្វើឱ្យមានសេចក្ដីរាយការណ៍ និងការប្តឹងពីប្រជាពលរដ្ឋរហូតឈានដល់ការទប់ស្កាត់ និងឃាត់បានចំនួន១៦គ្រឿងតែម្ដង។

របាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តកែច្នៃបំពងសំឡេងទាំង១៦គ្រឿង ដែលសមត្ថកិច្ចឃាត់ទុក រួមមាន៖ ១- ម៉ាកHONDA FIT ពណ៌ក្រហម ផ្លាកលេខPP-5155,២- ម៉ាកBM ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2B-8703,៣- ម៉ាក SUBARU BRZ ពណ៌ខ្មៅ ផ្លាកលេខ កម្ពុជា KUN0707,៤- ម៉ាក BMW ពណ៌ ស គ្មានស្លាកលេខ,៥- ម៉ាកHONDA CIVIC ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ 2AD-3713,៦- ម៉ាកBMW ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 2P-0737,៧- ម៉ាក BMW ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2P-7191,៨- ម៉ាក BMW ពណ៌ផ្កាឈូក ផ្លាកលេខ ភ្នំពេញ 2T-7188,៩- ម៉ាក ACURA ILX ពណ៌ស ផ្លាកលេខភ្នំពេញ 2AJ-0212,១០- ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2H-6660,១១- ម៉ាកHONDA FiT ចង្កូតស្តាំ ពណ៌ផ្ទៃមេឃ ផ្លាកលេខ កំពង់ស្ពឺ KPS1350,១២- ម៉ាកHONDA ពណ៌ប្រផេះ ផ្លាកលេខកណ្តាល 2B-5456,១៣- ម៉ាក ACURA INTECRA ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2V-3122,១៤- ម៉ាក FORD MUSTANG គ្មានស្លាកលេខ,១៥- ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2O-1031 និង១៦- ម៉ាកBMW ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2AF-2665។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំយករថយន្តទាំងអស់ទៅធ្វើការត្រួតពិនិត្យលក្ខណ:បច្ចេកទេស ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់រថយន្តយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់រថយន្តឲ្យវិញ៕

photo_3_2023-03-17_10-04-13

photo_2_2023-03-17_10-04-13


 


ថ្ងៃសុក្រ, 17 ខែមីនា 2023 10:10  លាង ឡា