BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋាភិបាល បញ្ចេញរថយន្តក្រុងចំនួន៤០០គ្រឿង ដឹកពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរ

ថ្ងៃព្រហស្បតិ៍, 16 ខែមីនា 2023 10:10  លាង ឡា

1-14

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ចេញរថយន្តក្រុងប្រមាណ៤០០គ្រឿង ដើម្បីប្រើប្រាស់ដឹកពលរដ្ឋទៅកាន់គោលដៅនៅស្រុកកំណើត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ (BBU) នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រថយន្តក្រុងចំនួន៤០០គ្រឿង នឹងត្រូវបញ្ចេញឱ្យប្រើប្រាស់ដឹកពលរដ្ឋខ្មែរ នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកឡើងថា ការត្រៀមរថយន្តក្រុងចំនួន៤០០គ្រឿង ដើម្បីដឹកពលរដ្ឋខ្មែរ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺដើម្បីចូលរួមទប់ស្កាត់ការដំឡើងថ្លៃពីរថយន្តឈ្នួលផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានគួសបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាឆ្នាំនេះ សម្ដេចចង់ឱ្យប្រេងឥន្ធនៈចុះថ្លៃ ដើម្បីពលរដ្ឋមានឱកាសបានដើរលេងកម្សាន្តទៅកាន់គោលដៅឆ្ងាយៗ។ គួរកត់សម្គាល់ដែរថា នាពេលថ្មីៗនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា អាជ្ញាធរនឹងបញ្ចេញរថយន្តក្រុងចំនួន៤០០គ្រឿង ដើម្បីដឹកពលរដ្ឋដោយមិនយកប្រាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីភ្នំពេញ ទៅកាន់គោលដៅខេត្តសៀមរាប និងទៅកាន់គោលដៅខេត្តបន្ទាយមានជ័យ៕

photo_3_2023-03-16_10-04-51

photo_2_2023-03-16_10-04-51

1-14

 

 


 


ថ្ងៃព្រហស្បតិ៍, 16 ខែមីនា 2023 10:10  លាង ឡា