BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បដិមាទ្វារ មកពីប្រាសាទទន្លេស្ងួត ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តសីហនុ-អង្គរ

ថ្ងៃចន្ទ, 13 ខែមីនា 2023 13:58  មានជ័យ

photo_3_2023-03-13_13-51-11

បដិមាទ្វារបាល ដែលកសាងឡើងពីថ្មភក់ដ៏ធំ មានកម្ពស់១,៨២ម៉ែត្រ ទទឹង០,៧៨ម៉ែត្រ និងកម្រាស់០,៥ម៉ែត្រ រចនាប័ទ្មបាយ័ន ចំនួន១ ត្រូវបានជួសជុលឱ្យល្អប្រសើរឡើងវិញ និងបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្ទាប់ពីកំណាយរកឃើញបដិមារូបទ្វារបាលនេះ បានកប់ក្រោមដីនៅបរិវេណប្រាសាទទន្លេស្ងួត ដែលមានសភាពខូចខាតជាច្រើនកន្លែង។ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា បដិមាទ្វារបាលដ៏ធំមួយនេះ បាក់បែកជា៦បំណែកផ្សេងៗគ្នា ដូចជាព្រះកេស ដងខ្លួន ដៃ-ជើង និងក្រវិល។ រីឯផ្ទៃមុខក៏បានសឹករិករិលស្ទើរតែបាត់បង់ទម្រង់បបូរមាត់ ច្រមុះ និងភ្នែកផង។ ក្រោយពីក្រុមកាងារបានសិក្សាអំពីប្រវត្តិបដិមា ក្បាច់លម្អ និងទំហំខូចខាតទាំងផ្ទៃខាងក្នុង និងផ្ទៃខាងក្រៅ ដោយប្រើបច្ចេកទេសជួសជុលទៅតាមដំណាក់កាលនីមួយៗ ហើយបានតភ្ចាប់តាមទម្រង់ដើមវិញ។ បន្ថែមលើនេះ ដើម្បីតម្កល់បដិមាទ្វារបាលឱ្យមានលំនឹងនិងមានសុវត្ថិភាព ក្រុមការងារ ក៏បានធ្វើជើងទម្រថ្មីពីថ្មភក់ព្រមទាំងរៀបចំផ្ទាំងព័ត៌មានអំពីប្រវត្តិបដិមា ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យភ្ញៀវដែលចូលមកទស្សនា បានសិក្សានិងស្វែងយល់ពីការវិវត្តនៃប្រវត្តិសិល្បៈខ្មែរ។

photo_7_2023-03-13_13-51-11

បដិមាទ្វារបាលដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញនៅពេលធ្វើកំណាយស្រាវជ្រាវកាលពីឆ្នាំ២០១៧ នៅភាគខាងជើងនៃអតីតក្រុងអង្គរធំ ត្រង់ប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យបុរាណនៅសម័យអង្គរ ដែលទីតាំងបច្ចុប្បន្នស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថាបដិមាទ្វាបាលនេះ អាចត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី១២និងដើមសតវត្សរ៍ទី១៣ នៃគ្រីស្ដសករាជ។លោក គុន ផល្លី បានពន្យល់ថា បដិមាទ្វារបាលក្នុងសិល្បៈខ្មែរដំបូងៗត្រូវបានគេប្រទះឃើញនៅតាមជញ្ជាំងប្រាសាទឥដ្ឋ របស់ក្រុមប្រាសាទសំបូរព្រៃគុកនៅអំឡុងសតវត្សរ៍ទី៧-៨នៃគ្រីស្ដសករាជ។ ក្រោយមកបដិមាទ្វារបាលត្រូវបាននិយមកាន់តែច្រើនឡើងនិងវិវត្តទៅជាបដិមាទ្វារបាលទោល ក្នុងរចនាប័ទ្មប្រែរូបអំឡុងសតវត្សរ៍ទី១០នៃគ្រីស្ដសករាជ និងបន្តដល់រាជព្រះបាទជ័យវរ័្ននទី៧ ឆ្នាំ១១៨១ ដល់ឆ្នាំ១២២០នៃគ្រីស្តសករាជ។បើតាមអាជ្ញាធរជាតិអប្សរា ជាទូទៅបដិមាទ្វារបាលទោលនៅក្នុងរាជព្រះបាទជ័យវរ្ន័នទី៧ មានមាឌធំ កម្ពស់ខ្ពស់ នៅលើដងខ្លួនមានលម្អទៅដោយគ្រឿងអលង្ការ ដូចជា មកុដ ក្រវិល សុរងក កងដៃ កងជើង។ នៅក្នុងដៃទ្វារបាលជាទេវៈមានកាន់កេតនភណ្ឌជាដំបងត្រីសូល៍។ ចំពោះទ្វារបាលនេះក៏មានជាអសុរដែរ។ រីឯទ្វារបាលជាអសុរវិញ គឺមានកាន់ដំបងទ្រវែងជាដើម៕  

photo_8_2023-03-13_13-51-11

photo_5_2023-03-13_13-51-11

photo_4_2023-03-13_13-51-11

photo_3_2023-03-13_13-51-11

photo_2_2023-03-13_13-51-11

photo_1_2023-03-13_13-51-11

1-4

 

 

 

 

 

 


 


ថ្ងៃចន្ទ, 13 ខែមីនា 2023 13:58  មានជ័យ