BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា អំពាវនាវឲ្យសាធារ ណជន ដែលទៅលេងកម្សាន្តនៅតំបន់អង្គរទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ថ្ងៃចន្ទ, 13 ខែមីនា 2023 09:18  មានជ័យ

_7_2023-03-13_08-58-39-1

ក្រុមការងារភ្នាក់ងារទេសចរណ៍ និងក្រុម ការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងប៉ូលីសបេតិកភណ្ឌ រួមគ្នាសម្អាតបរិស្ថាននៅតាមបរិវេណជើងទំនប់ទឹកបារាយមេបុណ្យខាងលិច ដូចជាសំរាម ដបភេសជ្ជៈ ដបទឹកសុទ្ធ ផ្លាស្ទិច កញ្ចប់ស្នោដាក់បាយ និងសំរាមផ្សេងៗ ដែលនៅរាយប៉ាយ បង្ករផល់ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់រមណីយដ្ឋានអង្គរ។ការងារនេះ បានបង្កើនសោភ័ណភាពបរិស្ថានស្អាត និងលើកតម្លៃរមណីយដ្ឋានអង្គរ ឲ្យកាន់តែល្អបន្ថែមទៀត។ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឲ្យសាធារណជន ដែលបានទៅលេងកម្សាន្ត នៅតាមតំបន់នានា ក្នុងរមណីយដ្ឋានអង្គរ រក្សា និងទុកដាក់សំរាម ឲ្យមានសណ្តាប់ធ្នាប់ និងចោលសំរាមនៅក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ ជៀសវាងចោលពាសវាលពាសកាល នាំឱ្យបាត់បង់តម្លៃបរិស្ថាន ក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។

photo_5_2023-03-13_08-58-39

គួររំលឹកថា រមណីយដ្ឋានអង្គរនៅខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ ក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ចំនួន២៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានបញ្ជាក់ថា នៅពេលនិយាយទីតាំងបុរាណវិទ្យា អ្នកទេសចរនឹងមិនចង់រំលងរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជាឡើយ។ រមណីយដ្ឋានអង្គរ បង្កប់ទៅដោយធាតុវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទ បាយ័ន ដែលមានរូបព្រហ្មមុខ៤ធំៗ និងប្រាសាទតាព្រហ្ម ដែលជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយដើមឈើធំៗ និងខ្ពស់ៗ៕  

photo_6_2023-03-13_08-58-39

photo_4_2023-03-13_08-58-39

photo_3_2023-03-13_08-58-39

photo_2_2023-03-13_08-58-39

photo_1_2023-03-13_08-58-39

 

 

 

 

 


 


ថ្ងៃចន្ទ, 13 ខែមីនា 2023 09:18  មានជ័យ