BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទូតកូរ៉េសន្យាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ជាមួយកម្ពុជា

ថ្ងៃព្រហស្បតិ៍, 09 ខែមីនា 2023 08:38  មានជ័យ

2023-03-09 08.29.16

ការសន្យានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ភឿង សកុណា រដ្ឋ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយលោកបណ្ឌិត PARK Jung-Wook ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាកាលពីថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងជំនួបពិភាក្សានោះលោកស្រីរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនលើវិស័យវប្បធម៌ជាមួយសាធារណរដ្ឋកូរ៉េតាមរយៈដៃគូនានា ដែលមានដូចជា ការជួសជុលប្រាសាទមួយចំនួននៅតំបន់អង្គរ, កិច្ចសហប្រតិបត្តិការជាមួយសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជាដើម។

ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះលោកស្រីរដ្ឋមន្ត្រី ដែលបានអនុញ្ញាតអោយលោកជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកសន្យាថា នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរនៅក្នុងអាណត្តិការទូតរបស់លោក៕ 

2023-03-09 08.29.49

2023-03-09 08.29.57

2023-03-09 08.30.01

2023-03-09 08.30.05

2023-03-09 08.30.09

2023-03-09 08.30.17


 


ថ្ងៃព្រហស្បតិ៍, 09 ខែមីនា 2023 08:38  មានជ័យ