សកម្មភាពនៅជុំវិញវគ្គបណ្តុះបណ្តាលលើអាកាសយន្តហោះ F-15e មួយនេះកំពុងចូលរួមវគ្គបណ្តុះបណ្តាលប្រើប្រាស់កំលាំងអាវុធដែនអាកាសរបស់សហរដ្ឋអាមេរិកនៅលើវាលខ្សាច់នៃរដ្ឋនេវ៉ាដា។ ជាពិសេសអ្នកបើកយន្តហោះម្នាក់នេះក៏កំពុងតែចូលរួមសកម្មភាពហ្វឹកហាត់ប្រកួតច្បាំងគ្នានៅលើអាកាសជាមួយនឹងអ្នកបើកយន្តហោះដទៃទៀតផងដែរ។ dogfighting រឺហៅថាការប្រកួតគ្នាលើអាកាសគឺជាឈ្មោះដែលបានផ្តល់ឱ្យការប្រយុទ្ធមួយពីអាកាសទៅអាកាសក្នុងរយៈចម្ងាយជិតរវាងយន្តហោះពីរឬច្រើន។ការប្រយុទ្ធគ្នានៅលើអាកាសគឺត្រូវបានណែនាំអោយស្គាល់ភ្លាមៗបន្ទាប់ពីយន្តហោះត្រូវបានដាក់អនុម័តប្រើប្រាស់ដោយយោធាប៉ុន្តែវាបានវិវត្តជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំ។ អ្នកបើកយន្តហោះសម័យទំនើបនៅតែត្រូវហ្វឹកហាត់យ៉ាងខ្លាំងក្លានៅក្នុងសមយុទ្ធអាកាសនិងការប្រយុទ្ធជាមូលដ្ឋានដូចដែលវាមានភាពចាំបាច់ណាស់សំរាប់ពួកគេដឹងពីរបៀបទប់ទល់នៅក្នុងការគំរាមកំហែងដែនអាកាសជាមួយនឹងរូបភាពសេណារីយ៉ូជាច្រើន។ លំហាត់បច្ចុប្បន្ននេះមានពាក់ព័ន្ធនឹងការប្រើប្រាស់បាញ់អណ្តាតភ្លើងដែលជាវិធានការទប់ទល់នឹងការវាយប្រហារដោយកាំជ្រួចមីស៊ីលអ៊ីនហ្វ្រារ៉េដដែលត្រូវបានគេស្គាល់ផងដែរថាជាមីស៊ីលស្វែងរកកំដៅ។ អណ្តាតភ្លើងនេះឆេះក្តៅនិងភ្លឺក្នុងពេលវេលាខ្លីមួយដើម្បីប្តូរទិសកាំជ្រួចមីស៊ីលចេញពីម៉ាស៊ីនរបស់យន្តហោះ។ អ្នកបើកយន្តហោះកងទ័ពអាកាសរបស់U.S ឆ្លងកាត់ការហ្វឹកហ្វឺនប្រយុទ្ធយ៉ាងទូលំទូលាយដើម្បីធានាភាពរួចរាល់សំរាប់បេសកកម្ម។
ប្រភេទមួយនៃការប្រយុទ្ធលើអាកាសចាប់តាំងពីទសវត្សរ៍ឆ្នាំ1970មក មនុស្សមួយចំនួនបានចូលរួមនៅក្នុងការបណ្តុះបណ្តាលលើអាកាសម្យ៉ាងដែលជាការប្រយុទ្ធនូវយន្តហោះខុសគ្នា។ វាគឺជាការប្រយុទ្ធមួយដែលយន្តហោះពីរមានការរចនានិងសមត្ថភាពផ្សេងៗគ្នាចូលរួមនៅក្នុងសេណារីយ៉ូប្រយុទ្ធគ្នា។ វាមានសារៈសំខាន់ចំពោះសង្គ្រាមអាកាសទំនើបដែលសូម្បីតែយោធាទំនើបបំផុតក៏នៅតែមានប្រើប្រាស់យន្តហោះដែលមានអាយុកាល 40 50 និងសូម្បីតែ60ឆ្នាំដែរ។ ក្នុងអំឡុងពេលលំហាត់យន្តហោះខុសគ្នា f-22s និង f-35s អាចនឹងប្រកួតប្រជែងជាមួយ យន្តហោះf-16s f-15s និងយន្តហោះចាស់ៗផ្សេងទៀតជាច្រើន។ លំហាត់ទាំងនេះក៏ជារឿងទូទៅដែរសំរាប់សម្ព័ន្ធមិត្ត ខណៈដែលពួកគេអនុញ្ញាតឱ្យអ្នកបើកយន្តហោះរៀនបន្សាំខ្លួនឯងទៅនឹងវិធីសាស្រ្តថ្មីក្នុងការប្រយុទ្ធជាមួយយន្តហោះ និងប្រភេទយន្តហោះផ្សេងៗគ្នាទៀត។ ការប្រយុទ្ធវាយប្រហារគោលដៅនៅលើដីសូម្បីតែនៅក្នុងថ្ងៃផ្តើមដំបូងៗនៃការប្រយុទ្ធតាមអាកាសអ្នកបើកយន្តហោះបានដឹងថា ការគំរាមកំហែងមិនមែនត្រឹមតែនៅលើអាកាសប៉ុណ្ណោះទេ ប៉ុន្តែបេសកកម្មដទៃទៀតក៏តំរូវអោយពួកគេកំចាត់ការគំរាមកំហែងដែលមាននៅលើដីផងដែរ។ ការវាយប្រហារពីអាកាសមកដីនេះត្រូវបានគេស្គាល់ថា“Strafing” ដែលជាការវាយប្រហារទៅលើគោលដៅនៅលើដីដែលអ្នកបើកយន្តហោះនិងទ័ពអាកាសជាញឹកញាប់អនុវត្តការសាកល្បងវាយប្រហារនៅក្នុងរយៈកម្ពស់ទាប ដើម្បីរៀបចំខ្លួនសម្រាប់ការប្រយុទ្ធពិត។
ក្នុងអំឡុងពេល “strafing” អ្នកបើកយន្តហោះតម្រូវឱ្យហោះហើរក្នុងកម្រិតកម្ពស់ទាបខណៈពេលដែលត្រូវរក្សានូវល្បឿនលឿន ពួកគេអាចប្រើប្រាស់គ្រាប់រ៉ុក្កែតឬគ្រាប់បែកដើម្បីវាយប្រហារគោលដៅចលនាយឺត ឬគោលដៅមានលំនឹង។ នៅទីនេះអ្នកអាចមើលឃើញថាកងម៉ារីនសហរដ្ឋអាមេរិក អង្គភាព f-35bs បានកំពុងទម្លាក់អាវុធក្លែងមួយនៅពីលើរចនាសម្ព័ន្ធគោលដៅលើភ្នំដែលជាមូលដ្ឋានទ័ពអាកាស។ ជាការពិតណាស់មានពេលវេលាដែលសព្វាវុធពិតក៏ត្រូវបានប្រើប្រាស់ដើម្បីកែលម្អ និងបន្ថែមទៀតទៅលើការបណ្តុះបណ្តាល។ នៅទីនេះអ្នកបើកយន្តហោះមកពីប្រទេសអេស្ប៉ាញ និងសាធារណរដ្ឋឆេកបានចូលរួមនៅក្នុងលំហាត់សមយុទ្ធប្រើប្រាស់អាវុធ។ យន្តហោះបានប្រើកាណុងថាមពលខ្ពស់ដើម្បីបាញ់ប្រហារគោលដៅនៅលើដីជាមួយនឹងភាពប្រាកដជាក់លាក់បំផុត។ ខណៈដែលពួកគេធ្វើការវាយប្រហារគោលដៅលើដីបន្ទាប់ពីមួយហើយមួយទៀតពួកគេកាន់តែបានរៀបចំខ្លួនកាន់តែច្រើនឡើងសំរាប់ការប្រកួតពិតប្រាកដ។
ដំណើរនៃការហ្វឹកហាត់ពីបច្ចេកវិទ្យា Simulator មកកាន់យន្តហោះពិតប្រាកដក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការរៀបចំខ្លួនសម្រាប់ការប្រយុទ្ធពិតប្រាកដ កាន់តែធ្វើអោយងាយស្រួលជាងពេលណាៗទាំងអស់។ នេះភាគច្រើនដោយសារតែការរីកចម្រើននៅក្នុងបច្ចេកវិទ្យា Simulator។ ការហោះហើរដោយ Simulator ដូចមួយនេះផងដែរសម្រាប់ f-35 គឺជាវិធីដ៏ល្អមួយដើម្បីបង្ហាញសមត្ថភាពរបស់យន្តហោះនៅក្នុងកំរិតសុវត្ថិភាព និងបរិស្ថានដែលអាចគ្រប់គ្រងបាន។ នេះមានសារៈសំខាន់ជាពិសេសសម្រាប់យន្តហោះចម្បាំងកម្រិតខ្ពស់និងទំនើបដូច f-35 ដែលគឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខទៅកាន់បច្ចេកវិទ្យាបន្តពីយន្តហោះជំនាន់មុន។ វាក៏ជាឧបករណ៍សំខាន់មួយសម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះគ្មានបទពិសោធន៍ផងដែរដោយមិនចាំបាច់ដាក់ពួកគេទៅក្នុងយន្តហោះ f-35 ពិតប្រាកដ។ បន្ទាប់ពីការបណ្តុះបណ្តាលដោយ Simulator នេះហើយ អ្នកបើកយន្តហោះនឹងឆ្លងកាត់ការបណ្តុះបណ្តាលបន្ថែមទៀតនៅខាងក្នុង f-35 ពិតប្រាកដផងដែរដែលធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន f-35 នៅមូលដ្ឋានទ័ពអាកាស Luke នៅតំបន់អារីហ្សូណា។
បេសកកម្មនៅទីនេះត្រូវបានបញ្ចប់ជារៀងរាល់ថ្ងៃប៉ុន្តែអ្នកបើកយន្តហោះក៏ត្រូវចូលរួមវគ្គសិក្សានៅក្នុងថ្នាក់រៀនដែរ ជាមួយនឹងការប្រើប្រាស់ Desktop Simulator។ មូលដ្ឋានទ័ពអាកាស luke ក៏មានfull size simulator ទាំង12 យ៉ាង ដែលមានភាពជឿនលឿនជាងកំណែទំរង់បឋមថែមទៀតផង។ កងទ័ពអាកាសរបស់សហរដ្ឋអាមេរិកជឿជាក់ថាការរៀបចំទាំងអស់នេះនឹងនាំឱ្យអ្នកបើកយន្តហោះពិតជាអាចត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការប្រកួតប្រជែង។ កងទ័ពអាកាសរបស់សហរដ្ឋអាមេរិកតែងតែផ្តោតសំខាន់លើការបណ្តុះបណ្តាលដោយភាពប្រាកដនិយម។