BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បុណ្យទន្លេនៅខេត្តកំពង់ធំចាប់ផ្ដើមពីថ្ងៃនេះទៅហើយ

ថ្ងៃពុធ, 08 ខែមីនា 2023 13:46  មានជ័យ

2023-03-08 13.38.40

ពិធីបុណ្យទន្លេលើកទី៧ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត” ដែលពិធីបើកជាផ្លូវការនឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ដែលពិធីនេះបានធ្វើឡើងនៅតាមបណ្ដោយដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

កាលពីរសៀលថ្ងៃទី០៧ ខែមីនា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ងួនរតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំចាត់ចែងការងារដែលនៅសេសសល់ចុងក្រោយនៅសាលាខេត្តកំពង់ធំ ខណៈការងារមួយចំនួនត្រូវបានត្រៀម និងរៀបចំស្ទើរតែរួចរាល់អស់ហើយ។ នៅក្នុងកិច្ចប្រជុំនោះលោករដ្ឋមន្ត្រី ថោង ខុន បានចាត់ចែងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធត្រូវសហការគ្នារៀបចំការងារ ដែលនៅសេសសល់ឱ្យបានរួចរាល់ទាំងការរៀបចំផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ការតាំងពិរណ៍ សិល្បៈ តន្ត្រី កីឡា និងការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែក។

2023-03-08 13.38.45

នៅក្នុងអង្គប្រជុំលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ឲ្យរៀបចំបន្ទប់ទឹកសម្រាប់មហាជន និងប្រជាជនឱ្យបានគ្រប់គ្រាន់ និងត្រូវបានពង្រឹងគុណភាពសេវាកម្ម អនាម័យនៅតាមទីមហោស្រពម្ហូបអាហារខ្មែរ។ អង្គប្រជុំបានលើកទឹកចិត្តឱ្យបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក ភូមិមួយផលិតមួយ ផលិតផលកែច្នៃ ព្រមទាំងមានសកម្មភាពកីឡាឱ្យបានច្រើនកុះករ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់ប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីរាជការជាចំណុះ ត្រូវផ្សព្វផ្សាយទៅកាន់មូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋាន ក្នុងក្រុងត្រូវរៀបចំឱ្យបុគ្គលិកបម្រើការស្លៀកពាក់ឯកសណ្ឋានរៀងៗខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីជាចំណែកទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ និងលម្អសោភ័ណភាពផង ពិសេសគឺកុំដំឡើងថ្លៃសេវាកម្មហួសហេតុពេក។

ក្រៅពីនេះ ក៏ត្រូវមានការបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយ។ ជាមួយគ្នានោះ សម្រាប់សម្មភាពក្នុងការផ្សព្វផ្សាយទេសចរណ៍ សហគមន៍ ក៏ត្រូវតែរៀបចំឱ្យបានផុសផុលនៅក្នុងពិធីបុណ្យទន្លេលើកទី៧នេះផងដែរ។ បើតាមលោករដ្ឋមន្ត្រី ថោង ខុន ពិធីបុណ្យទន្លេលើកទី៧ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ  ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ ក្រោយកិច្ចប្រជុំ លោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត ងួន រតនៈ ក៏បានដឹកនាំចុះពិនិត្យទីតាំងសំខាន់មួយចំនួនដូចជា ឆ្នេរខ្សាច់នៅមាត់ស្ទឹង ទីតាំងស្ដង់ពិព័រណ៍ និងការរៀបចំតុបតែងស្ដង់ បរិវេណឆាកធំ និងឆាកតន្ត្រីជាដើម៕ 

2023-03-08 13.39.03

2023-03-08 13.38.49

2023-03-08 13.38.53

2023-03-08 13.38.57

2023-03-08 13.39.09

2023-03-08 13.39.13

2023-03-08 13.39.18

2023-03-08 13.39.23

2023-03-08 13.39.27

2023-03-08 13.39.32

2023-03-08 13.39.36


 


ថ្ងៃពុធ, 08 ខែមីនា 2023 13:46  មានជ័យ