BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទ អង្គរវត្តនៅតែពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ថ្ងៃពុធ, 08 ខែមីនា 2023 09:17  មានជ័យ

2023-03-08 09.04.05

នៅវេលាព្រឹកព្រលឹមស្រាងៗភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានទៅអង្គុយរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរដោយភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំនៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈររង់ចាំនៅលើរានហាលក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាពដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។ អ្នកស្រី Garency  Fraken ជនជាតិអាមេរិកបានបង្ហាញអារម្មណ៍សប្បាយ រីករាយយ៉ាងខ្លាំង ដែលបានមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតថ្ងៃរះនៅប្រាសាទអង្គរវត្ត។ អ្នកស្រីអះអាងថា ការទស្សនាថ្ងៃរះនេះគឺជាក្តីស្រម៉ៃជាយូរមកហើយរបស់អ្នកស្រី និងគ្រួសារ ដែលប៉ងប្រាថ្នាមកកាន់ប្រាសាទអង្គរវត្ត។

2023-03-08 09.03.41

អ្នកស្រីបញ្ជាក់ថា អ្នកស្រីបានមកដល់កម្ពុជាកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ គោលដៅដែលអ្នកស្រី និងគ្រួសារមកទស្សនាមុនគេគឺប្រាសាទអង្គរវត្ត ហើយគោលដៅបន្ត អ្នកស្រីគ្រោង និងចូលទស្សនាប្រាសាទបុរាណជាច្រើនទៀតក្នុងរមណីយដ្ឋានអង្គរ។ ចំណែកកញ្ញា យាន ដានី ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលមកដល់ខាងមុខប្រាសាទអង្គរដោយសារបានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះ។ កញ្ញាបន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយតែនេះជាលើកទីមួយហើយ ដែលខ្លួននិងមិត្តភ័ក្របានចូលមកទស្សនាថ្ងៃរះនៅទីនេះដោយត្រូវក្រោកមករង់ចាំតាំងពីម៉ោង៥ព្រឹក។

ពេលបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះទន្ទឹមកំពូលប្រាសាទអង្គរវត្តឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសហើយនោះកញ្ញា ដានី លើកឡើងថា ពិតជាមិនខកបំណងឡើយពេលដែលចំណាយពេលដើម្បីរង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។ គួររំលឹកថា នៅពេលធ្វើដំណើរកម្សាន្តមកកាន់រមណីយដ្ឋានអង្គរ អ្នកទេសចរតែងចំណាយពេលដ៏មានតម្លៃក្រោកពីព្រលឹមឆ្ពោះមកប្រាសាទអង្គរវត្តដើម្បីបានឃើញភាពអស្ចារ្យនៃសម្រស់កំពូលប្រាង្គប្រាសាទអង្គរវត្ត ដែលឆ្លុះចាំងជាមួយពន្លឺព្រះអាទិត្យរះពណ៌មាស៕ 

2023-03-08 09.03.36

2023-03-08 09.03.45

2023-03-08 09.03.49

2023-03-08 09.03.53

2023-03-08 09.04.01

2023-03-08 09.04.09

2023-03-08 09.04.13

2023-03-08 09.04.17

2023-03-08 09.04.21


 


ថ្ងៃពុធ, 08 ខែមីនា 2023 09:17  មានជ័យ