BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរនៅច្រកទ្វារអន្តរជាតិទ្រពាំងក្រៀលចាប់ផ្ដើមមានសន្ទុះមុនពេលស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានមកដល់

ថ្ងៃពុធ, 08 ខែមីនា 2023 08:48  មានជ័យ

2023-03-08 08.42.30

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៦ ខែមីនា ម្សិលមិញបានអញ្ជើញពិនិត្យមើលស្ថានភាពភ្ញៀវទេសចរចេញចូលនៅច្រកទ្វារអន្តរជាតិទ្រពាំងក្រៀលខេត្តស្ទឹងត្រែង កម្ពុជា-ឡាវ មុនព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលដ៏ឆាប់ខាងមុខនេះ។ ថ្លែងនៅពេលនោះ លោក អ៊ន់ ប៉ោសឿន បានឲ្យដឹងថា មកដល់ពេលនេះភ្ញៀវទេសចរចាប់ផ្ដើមមានសន្ទុះឡើងវិញហើយក្រោយពីវិបត្តិជំងឺកូវីដ-១៩។ ជាពិសេសពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមដោយលោកសង្កេតឃើញមានភ្ញៀវបានចេញចូលកាន់តែច្រើននៅមុនព្រឹត្តិការណ៍នេះមកដល់។

2023-03-08 08.42.10

ដោយឡែកអ្នកលក់ដូរនៅទីនោះបានបង្ហាញភាពរីករាយពេលឃើញភ្ញៀវទេសចរចេញចូលច្រើនហើយមានភាពអ៊ូអរខុសប្លែកពីមុន។ ភ្ញៀវដែលចូលមកពីប្រទេសឡាវនោះដោយពួកគេតែងតែឈប់សម្រាកទទួលទានអាហារពិសាភេសជ្ជៈជាដើមរួចទើបបន្តដំណើរទៅមុខទៀត។ គួររំលឹកថា ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀនរវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ត្រូវបានបើកសម្ពោធកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ហើយប្រមុខរដ្ឋាភិបាលកម្ពុជា និងឡាវសុទ្ធតែមានសុទិដ្ឋិនិយមថា ការបើកច្រកទ្វាព្រំដែនអន្តរជាតិនោះនឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងជួយលើកកម្ពស់ជីវភាពពលរដ្ឋប្រទេសទាំងពីរកាន់តែប្រសើរ៕ 

2023-03-08 08.41.33

2023-03-08 08.41.47

2023-03-08 08.41.53

2023-03-08 08.41.59

2023-03-08 08.42.05

2023-03-08 08.42.16

2023-03-08 08.42.22

2023-03-08 08.42.26


 


ថ្ងៃពុធ, 08 ខែមីនា 2023 08:48  មានជ័យ