BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុនមួយមានបំណងចង់ផ្សព្វផ្សាយពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបឲ្យបានទូលំទូលាយដើម្បីទាក់ទាញទេសចរណ៍

ថ្ងៃអង្គារ, 07 ខែមីនា 2023 14:58  មានជ័យ

2023-03-07 13.53.45

នេះជាការបង្ហើបរបស់លោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group ដែលសាងសង់អាកាសយានដ្ឋានសៀមរាបអង្គរខណៈសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតិឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពកាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា នៅក្នុងជំនួបនោះលោក Liu Minglin បានគោរពជម្រានជូនសម្ដេចតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដែលរហូតមកដល់ពេលនេះការសាងសង់សម្រេចបាន៨៦ភាគរយហើយ។ គ្រោងដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខហើយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ២០២៣ ខាងមុខផងដែរ។

2023-03-07 13.53.51

ជាមួយគ្នានោះលោក Liu Minglin ក៏មានបំណងចង់ធ្វើការផ្សព្វផ្សាយពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនេះឲ្យបានទូលំទូលាយផងដែរ ដើម្បីជាការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគមកកាន់កម្ពុជា។ ក្រៅពីបញ្ហាខាងលើនេះលោកក៏បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុន ដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង ។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរនេះ ហើយសម្ដេចបានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រឹមត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការហោះហើរ។ សម្តេចបន្តថា ព្រលានយន្តហោះនេះមានតួនាទីធំណាស់ក្នុងការតភ្ជាប់មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែវានឹងតភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់និងពិភពលោក ដែលពីមុនមកព្រលានយន្តហោះខេត្តសៀបរាបមិនអាចទទួលយន្តហោះធំៗចុះចតបានទេ។

ជាមួយគ្នានោះសម្តេចតេជោក៏បានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយដើម្បីទាក់ទាញឲ្យមានការហោះហើរមកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាប និងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប។ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យក្រុមហ៊ុនអាចពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅព្រះរាជាណាចក្រកម្ពុជាដើម្បីប្រើប្រាស់នៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស៕ 

2023-03-07 13.53.56

2023-03-07 13.54.00

2023-03-07 13.54.04

2023-03-07 13.54.08

2023-03-07 13.54.12

2023-03-07 13.54.18

2023-03-07 13.54.22

2023-03-07 13.54.27

2023-03-07 13.54.32

2023-03-07 13.54.36

2023-03-07 13.54.40

2023-03-07 13.54.44

2023-03-07 13.54.49

2023-03-07 13.54.53

2023-03-07 13.54.58

2023-03-07 13.55.01

2023-03-07 13.55.05

2023-03-07 13.55.08

2023-03-07 13.55.43

2023-03-07 13.55.46

2023-03-07 13.55.51

2023-03-07 13.55.54

2023-03-07 13.55.58

2023-03-07 13.56.02


 


ថ្ងៃអង្គារ, 07 ខែមីនា 2023 14:58  មានជ័យ