BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្ថាប័នជំនាញដំឡើងចម្លាក់បង្កាន់ដៃនាគផ្នែកខាងជើងនៃស្ពានហាលប្រាសាទអង្គរវត្ត

ថ្ងៃចន្ទ, 06 ខែមីនា 2023 16:09  មានជ័យ

2023-03-06 16.02.48

ក្រុមការងារអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរាកំពុងជំរុញការងារជួសជុលចម្លាក់បង្កាន់ដៃនាគដែលសាងឡើងពីថ្មភក់ចំនួន២ប្រវែង៥០ម៉ែត្រនៅផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្តដោយរៀបចំដាក់ទីតាំងដើមឡើងវិញឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនា។ បើតាមការបញ្ជាក់របស់លោក អន សុភាព អ្នកទទួលខុសត្រូវការដ្ឋានជួសជុលបានឱ្យដឹងថា ចម្លាក់បង្កាន់ដៃនាគទាំង២នេះស្ថិតក្នុងគម្រោងជួសជុលស្ពានហាលអង្គរវត្ត ហើយត្រូវបានរើចេញជាបណ្តោះអាសន្ននាពេលកន្លងមក។ បច្ចុប្បន្នដោយសារគម្រោងជួសជុលស្ពានហាលអង្គរវត្តត្រូវបញ្ចប់រួចរាល់ក្រុមការងារត្រូវយកចម្លាក់បង្កាន់ដៃនាគទាំងនោះមកធ្វើការជួសជុលពង្រឹង និងដំឡើងនៅកន្លែងដើមឡើងវិញ។

2023-03-06 16.02.56

គួរបញ្ជាក់ផងដែរថា បង្កាន់ដៃនាគទាំងនេះធ្លាប់ត្រូវបានធ្វើការជួសជុលម្តងហើយនៅសម័យបារាំងនៅឆ្នាំ១៩៤៩ដោយប្រើជើងទម្រចាស់ខ្លះ និងធ្វើជើងទម្រថ្មីខ្លះៗមកដំឡើងឡើងវិញ។ ស្ពានហាលដែលជាច្រកសំខាន់ចូលទៅកាន់ប្រាង្គប្រាសាទអង្គរវត្ត។ ស្ពាននេះមានប្រវែង១៩០ម៉ែត្រទទឹងជាង១១ម៉ែត្រ និងកម្ពស់ជាង៤ម៉ែត្រ។ ស្ពាននេះសាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគទាំងសងខាង។ ស្ពានបុរាណនេះគឺជាច្រកចូលដ៏សំខាន់ទៅកាន់ប្រាសាទអង្គរវត្ត ដែលទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងតិច៥លាននាក់ក្នុងមួយឆ្នាំៗ។

ក្នុងអំឡុងទសវត្សទី៦០សាលាបារាំងចុងបូព៌ា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សតំបន់អង្គរនាសម័យនោះបានជួសជុលស្ពាននេះមួយចំហៀងខាងត្បូងប៉ុណ្ណោះ។ ការជួសជុលការខូចខាតចំហៀងភាគខាងជើងប្រវែង១៩០ម៉ែត្រទទឹង៥,៥ម៉ែត្របន្តទៀតត្រូវរំខានដោយសារសង្គ្រាម។ កាលពីឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរាដោយសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុនបានជួសជុលស្ពានហាលភាគខាងជើងបានប្រវែង៩០ម៉ែត្រដោយចំណាយពេល១២ឆ្នាំ៕ 

2023-03-06 16.03.00

2023-03-06 16.03.04

2023-03-06 16.03.08

2023-03-06 16.03.12

2023-03-06 16.03.16

2023-03-06 16.03.20

2023-03-06 16.03.24

2023-03-06 16.03.28


 


ថ្ងៃចន្ទ, 06 ខែមីនា 2023 16:09  មានជ័យ