BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមថែរក្សាបរិក្ខារទេសចរណ៍ជួសជុលជណ្តើរឈើនៅប្រាសាទមេបុណ្យខាងកើតដើម្បីឱ្យមានសោភ័ណភាព 

ថ្ងៃចន្ទ, 06 ខែមីនា 2023 13:46  មានជ័យ

2023-03-06 13.41.43

ក្រុមថែរក្សាបរិក្ខារទេសចរណ៍នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមដំឡើងជួសជុលជណ្តើរឈើនៅប្រាសាទមេបុណ្យខាងកើត និងថែទាំជួសជុលសម្ភារបរិក្ខារប្រើប្រាស់ទាំងអស់សំដៅធ្វើយ៉ាងណាឱ្យកាន់តែមានសោភ័ណភាព និងរបៀបរៀបរយនេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៤ ខែមីនា នេះ។ ប្រាសាទមេបុណ្យខាងកើត "ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត" ។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងក្នុងបរិវេណឧទ្យានអង្គរ ដែលមានចំងាយប្រមាណជា២៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ នៅទីនោះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ទីតាំង និងរចនាបទ។ នៅទីនោះភ្ញៀវទេសចរអាចមកលំហែលកម្សាន្តមើលប្រាសាទ ចម្លាក់ក្បូក្បាច់ ព្រៃព្រឹក្សា ថ្ងៃលិច​ និងប្រវត្តិសាស្រ្ត ជាដើម។ ប្រាសាទមេបុណ្យខាងកើតបានកសាងឡើងនៅសតវត្សទី១០ក្នុងឆ្នាំ៩៥២ នៃគ.ស. ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនាមានទម្រង់ និងលក្ខណៈស្រដៀងទៅនឹងប្រាសាទប្រែរូប ដែលមានប្រាង្គសំខាន់ចំនួនប្រាំសាងអំពីឥដ្ឋស្ថិតនៅលើខឿនថ្មបាយក្រៀម និងថ្មភក់។

2023-03-06 13.41.33

ភាពស្រស់ស្អាតនៃសំណង់ប្រាសាទមេបុណ្យខាងកើត គឺមានសំណង់ប្រាសាទដ៏ធំ ដែលនៅសងខាងកាំជណ្តើរមានលម្អចម្លាក់សត្វតោរីឯនៅតាមជ្រុងនៃខឿនជាន់ទី១ និងទី២មានលម្អដោយរូបដំរីដែលមានប្រមោយសំយ៉ុងត្រង់ចុះក្រោម ហើយនៅលើដំរីមានលម្អខ្សែកទៀតផង។ យោងតាមសិលាចារឹកបញ្ជាក់ថា ប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធ្វើអំពីឥដ្ឋរាងជើងក្អែកសម្រាប់ឧទ្ទិសដល់បុព្វការីជន ដែលមានដាក់រូបមាតាបិតាក្នុងទម្រង់ជាព្រះឥសូរ ព្រះនាងបារវតី ព្រះវិស្ណុ ព្រះព្រហ្ម និងនៅក្នុងប្រាង្គកណ្តាលដាក់លិង្គទេវរាជដែលលោក ហ្ស៊ក សេដែស អះអាងថាឈ្មោះ រាជេន្ទ្រស្វរៈ។ ស្រដៀងនឹងប្រាសាទប្រែរូបដែរ ប្រាសាទមេបុណ្យមានឈ្មោះបោះសំលេងដោយសារសិលាចារឹកជាភាសាសំស្ក្រឹតដ៏ល្អឯក និងកម្រ។ កំណាព្យចារឹកប្រាសាទមេបុណ្យខ្លីជាងប្រាសាទប្រែរូបបន្តិច និងមានល្បះស្រដៀងគ្នាច្រើនដែរ។ បច្ចុប្បន្ន ប្រាសាទមេបុណ្យកើតក្រៅពីទាក់ទាញទេសចរ អ្នកសិក្សាស្រាវជ្រាវក៏បានក្លាយជាទីសក្ការៈដែលអ្នកស្រុកនៅជុំវិញប្រាសាទមានជំនឿជាក់ថា ពូកែស័ក្តិសិទ្ធិក្នុងការរៀបចំពិធីសុំទឹកភ្លៀងជារៀងរាល់ឆ្នាំទៀតផង៕ 

2023-03-06 13.41.39

2023-03-06 13.41.50

2023-03-06 13.41.57

2023-03-06 13.42.09

2023-03-06 13.42.14

2023-03-06 13.42.18


 


ថ្ងៃចន្ទ, 06 ខែមីនា 2023 13:46  មានជ័យ