BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឆាប់ៗខាងមុខនេះភ្ញៀវទេសចរអាចបើកបរចេញចូលកម្ពុជា-ថៃឆ្លងទៅឆ្លងមកដោយខ្លួនឯង

ថ្ងៃសុក្រ, 03 ខែមីនា 2023 09:19  មានជ័យ

2023-03-03 09.14.57

កម្ពុជា-ថៃ នឹងពិនិត្យឡើងវិញដើម្បីអាចឲ្យភ្ញៀវទេសចបើកបរចេញចូលឆ្លងទៅឆ្លងមកដោយខ្លួនឯងដើម្បីជំរុញកំនើនភ្ញៀវទេសចរទៅវិញទៅមក។ ការបង្ហើបអំពីផែនការជំរុញវិស័យទេសចរណ៍នេះបានធ្វើឡើងនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះក្នុងឱកាសដែលលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អនុញ្ញាតឱ្យលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាចូលជួប និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះភាគីទាំង២បានឯកភាពគ្នារៀបចំជំរុញភ្ញៀវទេសចរទៅវិញទៅមក និងការជំរុញភ្ញៀវទេសចរពីប្រទេសទី៣ឱ្យបានទៅទស្សនានៅក្នុងប្រទេសទាំង២ ដែលធ្វើឡើងក្រោមយុទ្ធនាការ "ព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ" ហើយភាគីទាំង២ក៏បានសម្រេច និងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងផងដែរ។

2023-03-03 09.15.04

ពាក់ព័ន្ធនឹងការពិនិត្យឡើងវិញគាំទ្រឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងនេះលោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់បន្ថែមថា លោកនឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលដើម្បីសិក្សាធ្វើយ៉ាងណាជំរុញឱ្យមានទេសចរណ៍អាចបើកបររថយន្តពីប្រទេសថៃចូលមកកម្ពុជា និងពីកម្ពុជាទៅថៃអាចបើកបន្តទៅទស្សនាតាមតំបន់ទេសចរណ៍នានាតាមរយៈយន្តការប្រើបណ្ណព្រំដែនព្រោះកន្លងមកថៃក៏បានអនុវត្តដូចគ្នារួចហើយដែរជាមួយនឹងប្រទេសឡាវ និងមីយ៉ាន់ម៉ា។ នៅក្នុងជំនួប​នេះឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានឯកភាពលើសំណើរបស់កម្ពុជាក្នុងការងារជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ផងដែរ។ ដោយឡែកទាក់ទងនឹងវិស័យកីឡាវិញលោក Cherdkiat ATTHAKOR ក៏បានថ្លែងកោតសរសើរលើការរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣នេះ និងបានគាំទ្រនិងជូនពរកម្ពុជាធ្វើយ៉ាងណាឱ្យការរៀបចំការប្រកួតកីឡានៅកម្ពុជានេះឱ្យទទួលបានជោគជ័យខ្ពស់ផងដែរ៕ 

2023-03-03 09.15.14

2023-03-03 09.15.10


 


ថ្ងៃសុក្រ, 03 ខែមីនា 2023 09:19  មានជ័យ