BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងវប្បធម៌សម្រេចយកថ្ងៃទី០២ ខែមីនា ខាងមុខដើម្បីរៀបចំទិវាវប្បធម៌ជាតិលើកទី២៥

ថ្ងៃពុធ, 01 ខែមីនា 2023 09:27  មានជ័យ

2023-03-01 09.21.20

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានកំណត់យកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដើម្បីរៀបចំទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ ឆ្នាំ២០២៣ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌នៅក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ។ លោក សោម សុគន្ធ រដ្ឋលេខាប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអនុគណៈកម្មការរៀបចំទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ ឆ្នាំ២០២៣ បានឲ្យដឹងថា ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ទិវាវប្បធម៌ឆ្នាំនេះបានសម្រេចយកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទីរសៀល ដើម្បីប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ហើយពិធីនោះក៏មានការពិសារអាហារសមគ្គីរវាងប្រមុខរាជរដ្ឋាភិបាលជាមួយសិល្បករ សិល្បការិនី ប្រមាណជាង៤០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

2023-03-01 09.21.12

ជំនួបនេះធ្វើឡើងដើម្បីផ្សារភ្ជាប់រវាងប្រមុខរាជរដ្ឋាភិបាលជាមួយសិល្បករ សិល្បការិនី គ្រប់ទម្រង់ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធព្រមទាំងអ្នកពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌មកពីទូទាំងប្រទេសដើម្បីទទួលបានអនុសាសន៍ល្អៗពីសម្ដេចតេជោ។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី០៣ ខែមីនា រៀងរាល់ឆ្នាំជាថ្ងៃបើកទិវាវប្បធម៌ជាតិរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាមអនុក្រឹត្យចុះថ្ងៃទី២៥ មករា ឆ្នាំ ២០០៦ ប៉ុន្តែឆ្នាំនេះបានរៀបចំនៅថ្ងៃទី០២ ខែមីនា នេះបើតាមការបញ្ជាក់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ដូចឆ្នាំមុនៗដែរដើម្បីជំរុញឲ្យយុវជនចូលរួមយ៉ាងសកម្មថែមទៀតលើកិច្ចការពារថែរក្សាវប្បធម៌ជាតិ និងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីកម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញា ស្មរតី និងអាយុជីវិតក្នុងការបង្កើតថែរក្សាសម្បត្តិវប្បធម៌ដ៌មានតម្លៃហើយបានបន្សល់ទុកបន្តដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមគោល នយោបាយជាតិ ស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕ 

2023-03-01 09.20.56

2023-03-01 09.21.03

2023-03-01 09.21.08

2023-03-01 09.21.16


 


ថ្ងៃពុធ, 01 ខែមីនា 2023 09:27  មានជ័យ