BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតនៅក្នុងខេត្តស្ទឹងត្រែងនិងក្រចេះ

ថ្ងៃអង្គារ, 28 ខែកុម្ភៈ 2023 10:38  មានជ័យ

2023-02-28 10.29.52

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញបានចេញអនុក្រឹត្យស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ អនុក្រឹត្យនេះកំណត់អំពីតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គដើម្បីការពារ និងអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋប្រកបដោយប្រសិទ្ធភាពសំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍លើកកម្ពស់សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិសម្រាប់ការរីកលូតលាស់នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅរបស់សត្វផ្សោត។ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខារមាញ់ និងនេសាទដោយមានកិច្ចសហការជាមួយក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ។

បើតាមអនុក្រឹត្យតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គមានប្រវែង១២០(មួយរយម្ភៃ)គីឡូម៉ែត្រក្នុងនោះខេត្តស្ទឹងត្រែងមានប្រវែង៣៥(សាមសិបប្រាំ)គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង៨៥(ប៉ែតសិបប្រាំ)គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែងរហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះមានទំហំសរុប៦២១(ប្រាំមួយរយម្ភៃមួយ)គីឡូម៉ែត្រក្រឡា ត្រូវកំណត់ជាកន្លែងអភិរក្ស(តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ២១៦,៤(ពីររយដប់ប្រាំមួយក្បៀសបួន)គីឡូម៉ែត្រក្រឡា និងកន្លែងការពារ(តំបន់ស្នូលតាមរដូវកាល) ទំហំ៤០៤,៦(បួនរយបួនក្បៀស ប្រាំមួយ)គីឡូម៉ែត្រក្រឡា ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការរស់នៅ ការបន្លាស់ទីការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត។

2023-02-28 10.30.12


អនុក្រឹត្យបញ្ជាក់ដែរថា តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គចែកចេញជាពីរកន្លែង៖

ទី១- កន្លែងអភិរក្សកោះសន្ទក់ កោះកូនសត្វ និងត្បូងខ្លា៖ កន្លែងអភិរក្សកោះសន្ទក់ កោះកូនសត្វ និងត្បូងខ្លា មានទំហំសរុប១៣៨,៥(មួយរយសាមសិបប្រាំបីក្បៀសប្រាំ) គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីចំណុចក្បាល់កោះស្រឡាយក្នុងស្រុកសៀមបូកនិងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងរហូតដល់ក្បាលកោះឥន្ទជ័យនិងក្បាលកោះរងាវ ក្នុងស្រុកសំបូរ ខេត្តក្រចេះ មានប្រវែង៣៧,៥(សាមសិប ប្រាំពីរក្បៀសប្រាំ)គីឡូម៉ែត្រ។

ទី២- កន្លែងអភិរក្សខ្សាច់ម្កាក់និងកោះផ្តៅ៖ កន្លែងអភិរក្សខ្សាច់ម្កាក់និងកោះផ្តៅមានទំហំសរុប៥៥,៥គីឡូម៉ែត្រក្រឡាលាតសន្ធឹងចាប់ពីក្បាលអន្លង់ សំប៉ាននឹងក្បាលអន្លង់ខ្សាច់ម្កាក់រហូតដល់ក្បាលកោះព្រាល ក្នុងស្រុកសំបូរ ខេត្តក្រចេះ មានប្រវែង៣២(សាមសិបពីរ)គីឡូម៉ែត្រ។

ដោយឡែកកន្លែងអភិរក្សកាំពីមានទំហំសរុប២២,៤(ម្ភៃពីរក្បៀសបួន)គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីចំណុចខាងក្រោមព្រែកច្រៀងក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូររហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ មានប្រវែង១២(ដប់ពីរ)គីឡូម៉ែត្រ។ ចំពោះកន្លែងអភិរក្សដែលស្ថិតនៅក្បែរច្រាំងទន្លេត្រូវរក្សាទុកចម្ងាយ១០០(មួយរយ) ម៉ែត្រពីមាត់ច្រាំងជាកន្លែងការពារ។ កន្លែងការពារសត្វផ្សោត តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គក្រៅពីកន្លែងអភិរក្សត្រូវបានកំណត់ជាកន្លែងការពារ។

អនុក្រឹត្យដដែលបង្ហាញថា នៅតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះនេះ ត្រូវបានហាមឃាត់សកម្មភាពក្នុងកន្លែងអភិរក្សសត្វផ្សោត ដូចខាងក្រោម៖ ១-ការធ្វើនេសាទគ្រប់ប្រភេទ។ ២-ការធ្វើវារីវប្បកម្ម។ ៣-ការធ្វើនានាចរឆ្លងកាត់ ដែលមានឧបករណ៍ត្រៀមធ្វើនេសាទ។ ៤-ការធ្វើនាវាចរ ដែលមានល្បឿនលើសពី ៣០គ.ម ក្នុង១ ម៉ោង។ ៥-ការតាំងទីលំនៅ។ ៦-សកម្មភាពផ្សេងទៀត ដែលប៉ះពាល់ដល់ប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ ជាពិសេសសត្វផ្សោត។ ដោយឡែក នៅក្នុងកន្លែងការពារសត្វផ្សោត ក៏ត្រូវបានហាមឃាត់ការធ្វើនេសាទ រួមមាន៖ ១-ការធ្វើនេសាទដោយប្រើមង ឬសន្ទួចរនង។ ២-ការធ្វើនេសាទដោយឧបករណ៍នេសាទខ្នាតមធ្យម និងខ្នាតធំ៕ 

2023-02-28 10.30.44

2023-02-28 10.30.59

2023-02-28 10.31.05

2023-02-28 10.31.11


 


ថ្ងៃអង្គារ, 28 ខែកុម្ភៈ 2023 10:38  មានជ័យ