BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើប៉ូឡូញអាចក្លាយជារដ្ឋជួរមុខនៃការបញ្ជូនជំនួយពីលោកខាងលិចទៅដល់អ៊ុយក្រែនរបៀបណា?

ថ្ងៃពុធ, 22 ខែកុម្ភៈ 2023 15:53  BeeTube News

74

បន្ទាប់ពីការចុះខ្សោយនៅលើឆាកអន្តរជាតិរាប់ចាប់តាំងពីរដ្ឋាភិបាលជាតិនិយមរបស់ខ្លួនឡើងកាន់អំណាចនៅក្នុងឆ្នាំ2015មក ទីបំផុតមុខមាត់របស់ប៉ូឡូញក៏ត្រូវបានផ្លាស់ប្តូរជាថ្មីនៅកាលពេលមួយឆ្នាំមុននេះដោយសារតែភាពសកម្មរបស់ពួកគេក្នុងការចេញមុខដឹកនាំកំលាំងរួបរួមជួយគាំទ្រប្រទេសអ៊ុយក្រែន។ នៅពេលដែលមានរថក្រោះរុស្ស៊ីបើកការលុកលុយចូលប្រទេសអ៊ុយក្រែននៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2022កន្លងទៅនេះ ប្រទេសជិតខាងប៉ូឡូញក៏បានបើកច្រកព្រំដែនចូលរបស់ខ្លួនដល់ប្រជាជនអ៊ុយក្រែនរាប់លាននាក់ដើម្បីបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ហើយប្រជាជនស៊ីលប៉ូឡូញជាច្រើននាក់បានស្ម័គ្រចិត្តទទួលស្វាគមន៍ជនភៀសខ្លួនអ៊ុយក្រែនមកនៅក្នុងលំនៅរបស់ពួកគេ។

ដូចទៅនឹងរដ្ឋបាល់ទិកដែរប៉ូឡូញបានក្លាយជាអ្នកផ្តល់ជំនួយដ៏សំខាន់នៃបុព្វហេតុរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ ហើយបានបញ្ជូនអាវុធយ៉ាងច្រើន និងបានក្លាយជាប្រទេសឆ្លងកាត់ដ៏សំខាន់សម្រាប់ជំនួយអន្តរជាតិ។ យោងតាមលោក Rolf Nikel អនុប្រធាននៃវិទ្យាស្ថាន Think Tank នៅទីក្រុងប៊ែរឡាំង បានឱ្យដឹងថាសង្រ្គាមក៏បានបង្កើនជំហររបស់ប្រទេសប៉ូឡូញនៅក្នុងអង្គការណាតូផងដែរ។ លោកបានលើកឡើងថា"ប៉ូឡូញបានក្លាយជារដ្ឋថ្មីមួយនៅក្នុងជួរមុខនៃជម្លោះប្រព័ន្ធដែលកំពុងកើតឡើងរវាងលោកខាងលិចនិងរុស្ស៊ី ហើយមានតួនាទីស្រដៀងនឹងប្រទេសអាល្លឺម៉ង់ក្នុងអំឡុងសង្គ្រាមត្រជាក់ដែរ" ។

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិច Joe Biden មកក្នុងប្រទេសប៉ូឡូញកាលពីពេលថ្មីៗនេះបានបង្ហាញអោយដឹងថាពីការផ្សារចំណងមិត្តភាពរវាងប្រទេសអាមេរិចជាមួយនឹងប្រទេសប៉ូឡួញដែលមិនធ្លាប់មានភាពស្និទ្ធស្នាលខ្លាំងបែបនេះពីមុនមក​​​ ម្យ៉ាងវិញទៀតប្រទេសប៉ូឡូញសង្កេតឃើញថាជាប្រទេសជិតខាងរបស់អ៊ុយក្រែន ដែលមានសារៈសំខាន់សំរាប់ការជួយផ្គត់ផ្គង់សព្វាវុធ ហើយក៏ជាទីកន្លែងដែលការជួសជុលសម្ភារៈសឹកសង្គ្រាមក៏ត្រូវបានធ្វើឡើងទីនោះផងដែរ។ គួរបញ្ជាក់ផងដែរនាពេលកន្លងមកសហរដ្ឋអាមេរិចតែងតែមើលឃើញប្រទេសប៉ូឡូញ ហុងគ្រី និងBelarus សុទ្ធតែជាប្រទេសរីកចំរើននៃរបបផ្តាច់ការនៅលើពិភពលោកនេះ យ៉ាងណាមិញផងដែរសហរដ្ឋអាមេរិចដែលជាប្រទេសសេរីតែងតែមានភាពរអាក់រអួលជាមួយប្រទេសប៉ូឡួញជាការស្រាប់។ ជាក់ស្តែងថ្មីៗនេះផងដែរនៅក្នុងគំរោងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែនរបស់ប៉ូឡូញ ដែលត្រូវធ្វើឆ្លងកាត់មូលដ្ឋានដែនអាកាសអាមេរិច Ramstein នៅប្រទេសអាល្លឺម៉ង់ ប្រទេសអាមេរិចបានច្រានចោលសំណើរនេះដោយខ្លាចមានការប៉ះទង្គិចជាមួយនឹងទីក្រុងម៉ូស្កូ។ 

2023-02-22 15.43.44


 

 


ថ្ងៃពុធ, 22 ខែកុម្ភៈ 2023 15:53  BeeTube News