BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កត្តាអាកាសធាតុអាចនឹងធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីថយចុះ

ថ្ងៃចន្ទ, 20 ខែកុម្ភៈ 2023 09:58  លាង ឡា

2023-02-20 09.50.59

ភ្នំពេញ៖ ដំណាំស្វាយចន្ទីនៅកម្ពុជា កំពុងប្រឈមជាមួយនឹងកត្តាអាកាសធាតុជាហេតុធ្វើឱ្យចន្ទីគាំងក្តឹប ខូចផ្កា និងខូចក្តឹប នឹងអាចមានបរិមាណថយចុះទិន្នផលគ្រាប់នៅក្នុងឆ្នាំ២០២៣នេះ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា កត្តាអាកាសធាតុមិនអំណោយផលគឺបណ្ដាលមកពីអាកាសធាតុត្រជាក់អូសបន្លាយ និងភ្លៀងច្រើនដោយអន្លើ (អំឡុងខែមករា-កុម្ភៈ) ព្រមទាំងមេឃអួរអាប់ខ្លាំងជាហេតុធ្វើឲ្យចន្ទីគាំងក្តឹប ខូចផ្កា ខូចក្តឹប។

2023-02-20 09.51.15

លោក អួន ស៊ីឡុត បានជំរុញដល់អ្នកមានលទ្ធភាពពិសេសអ្នកមានចម្ការធំៗពុំគួរលក់គ្រាប់ចន្ទីសើមក្រោមតម្លៃ៥០០០រៀលនោះទេខណៈការធ្លាក់ថ្លៃចន្ទីសើម ក៏មិនមែនទើបកើតតែកើតមានក្នុងឆ្នាំ២០២៣នេះដែរ។

ជាមួយគ្នានេះសមាគមស្វាយចន្ទីកម្ពុជាបានទម្លាក់ការព្យាករណ៍ទិន្នផលចន្លោះពី៥០ម៉ឺនតោនទៅ៧០ម៉ឺនតោននាឆ្នាំ២០២៣ខាងមុខ។ របាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២០២១-២០២២) បានឱ្យដឹងថា នៅកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបចំនួន៤០៥ ៩៩១ហិកតា និងទទួលបានបរិមាណផលសរុប៤៧២ ៦៣៦ តោន៕

2023-02-20 09.51.26

2023-02-20 09.51.31


 


ថ្ងៃចន្ទ, 20 ខែកុម្ភៈ 2023 09:58  លាង ឡា