BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រថក្រោះរុស្ស៊ីកំពុងតែជួបប្រទះបញ្ហាដែលមិននឹកស្មានដល់មួយនេះ

ថ្ងៃព្រហស្បតិ៍, 16 ខែកុម្ភៈ 2023 15:47  BeeTube News

2023-02-16 15.41.21

តើអ្នកដឹងទេថានៅឆ្នាំ2023នេះប្រទេសរុស្ស៊ីប្រហែលជាមុខនឹងគ្មានសេសសល់រថក្រោះចម្បាំងនោះទេ ដោយតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថារុស្ស៊ីបានបាត់បង់រថក្រោះស្ទើរតែទាំងអស់នៅប្រទេសអ៊ុយក្រែនដោយសហគ្រាស​រុស្ស៊ី​លែង​មាន​លទ្ធភាព​ផលិតរថក្រោះទំនើបតាមបរិមាណក្នុងតម្រូវការទៀតហើយ។ នៅក្នុងវីដេអូនេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដែលរុស្ស៊ីបំផ្លាញសក្តានុពលរថក្រោះរបស់ខ្លួននិងតើនឹងមានរឿងអ្វីកើតឡើងចំពោះប្រទេសរុស្ស៊ីនៅពេលដែលគេគ្មាននៅសេសសល់រថក្រោះសូម្បីតែមួយគ្រឿង? ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតរបស់រុស្ស៊ីបានបន្សល់ទុកនូវរថក្រោះចំនួនប្រហែល22000គ្រឿងប៉ុន្តែក្រោយមកក៏ត្រូវបានដឹងថាទិន្នន័យទាំងនេះត្រូវបានបំផ្លើសប៉ុណ្ណោះ ដោយតាមការប៉ាន់ស្មានត្រឹមត្រូវជាងនេះគឺនៅមុនពេលសង្គ្រាមជាមួយអ៊ុយក្រែន រុស្ស៊ីមានត្រឹមតែរថក្រោះចំនួន១៣៦០០គ្រឿងប៉ុណ្ណោះនៅក្នុងជួរកងយានចម្បាំងរបស់ពួកគេដែលក៏មិនមានប្រទេសដទៃទៀតច្រើនដែរដែលមានរថក្រោះច្រើនដូចប្រទេសរុស្ស៊ីនេះ។ វាគួរឱ្យចាប់អារម្មណ៍ដែរថារថក្រោះ10200គ្រឿងដែលនៅសេសសល់ក្នុងការរក្សាទុក មានត្រឹមតែ​រថក្រោះ​ចំនួន៣៤០០គ្រឿងប៉ុណ្ណោះត្រូវបានដាក់បម្រើនៅក្នុងជួរកងទ័ពរុស្ស៊ីដែលមានរថក្រោះចំនួន3400ប៉ុណ្ណោះត្រូវបានត្រៀមខ្លួនរួចរាល់ក្នុងការចេញប្រយុទ្ធ ហើយក្នុងចំណោមពួកវាទាំងនោះមានត្រឹមតែរថក្រោះ1200ប៉ុណ្ណោះដែលថ្មីនិងត្រូវបានកែប្រែអោយប្រសើរឡើងជាឧទាហរណ៍រុស្ស៊ីមានរថក្រោះT90រាប់រយគ្រឿងនិងរថក្រោះt80រាប់រយគ្រឿងប៉ុណ្ណោះ។ ពួកវាត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗនិងអាចប្រើប្រាស់បានប្រយុទ្ធនៅក្នុងសមរភូមិដ៏លំបាកបំផុតនៅតាមវាលនិងទីក្រុង។ 

នៅពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនលោកពូទីនបានបញ្ចេញរថក្រោះដ៏ល្អបំផុតនិងទំនើបបំផុតនៅក្នុងការចាប់ដណ្តើមយកទីក្រុងKyivនិងនៅក្នុងខែដំបូងនៃសង្រ្គាម​មួយនេះ​ ​អ៊ុយក្រែន​បាន​បំផ្លាញរថក្រោះដ៏ល្អបំផុតរបស់រុស្ស៊ីជាង530គ្រឿងដោយមានជំនួយពីប្រព័ន្ធបាញ់ប្រឆាំងរថក្រោះ javelins របស់លោកខាងលិច ធ្វើអោយអ៊ុយក្រែនអាចបំផ្លាញទាំងស្រុងនូវរថក្រោះរុស្ស៊ីទាំងជួរ។ លើសពីនេះទៅទៀតអំឡុងពេលប្រយុទ្ធ រុស្ស៊ីបានបន្តបាត់បង់រថក្រោះប្រហែលជាង១០ទៅ១២គ្រឿងជារៀងរាល់ថ្ងៃនិងគិតមកត្រឹមថ្ងៃទី7ខែវិច្ឆិកានេះរុស្ស៊ីបានបាត់បង់រថក្រោះចំនួន2770គ្រឿងបាត់ទៅហើយនៅអ៊ុយក្រែនដែលមានន័យថារុស្ស៊ីមានត្រឹមតែរថក្រោះចំនួន៦៣០គ្រឿងប៉ុណ្ណោះដែលត្រៀមរួចជាស្រេចប៉ុន្តែតួលេខនេះហាក់ដូចជាមិនទាន់សំរេចនៅឡើយ។ ក្នុងអំឡុងពេលវាយ​បក​ ​អ៊ុយក្រែន​បាន​ដណ្តើមយករថក្រោះជាង៤០០គ្រឿងទៀតពីរុស្ស៊ី ដូច្នេះរុស្ស៊ីនៅសល់ត្រឹមតែរថក្រោះត្រៀមប្រយុទ្ធប្រហែល២៣០គ្រឿងប៉ុណ្ណោះ។ បើសង្កេតមើលលើអត្រានៃការបាត់បង់នៅអ៊ុយក្រែន យើងអាចនិយាយបានថានៅឆ្នាំក្រោយរុស្ស៊ីនឹងមានហានិភ័យខ្ពស់ដែលមិនសេសសល់រថក្រោះទាល់តែសោះប្រសិនបើពួកគេមិនបានធ្វើការសម្រេចចិត្តត្រឹមត្រូវ។ ដើម្បីប៉ះប៉ូវនៃការបាត់បង់នេះរុស្ស៊ីបានបើកដំណើរការកម្មវិធីខ្នាតធំដើម្បីប្រតិបត្តិការឡើងវិញនូវរថក្រោះសម័យសហភាពសូវៀត។ដូច្នេះ​យើង​មិន​បាន​ភ្លេចទេ​ថា​រុស្សីបានរក្សាទុកនូវរថក្រោះចំនួន 10 200 គ្រឿងផ្សេងទៀតប៉ុន្តែក៏មានបញ្ហាជាមួយពួកវាច្រើនដែរ។ រថក្រោះទាំងអស់នេះអាចត្រូវបែងចែកតាមលក្ខខណ្ឌជាបីក្រុម។ កាលពីពេលថ្មីៗនេះវាត្រូវបានបង្ហាញឡើងថាស្ទើរតែពាក់កណ្តាលនៃរថក្រោះទាំងនេះមិនសក្តិសមនឹងស្តារឡើងវិញទេដោយវាមិនមែនជាអ្វីឡើយក្រៅពីសំណល់ដែកដែលពួកគេបានរក្សាទុករាប់ទស្សវត្សន៍ដែលអាចហៅថាគំនរផ្នូររថក្រោះដោយមិនមានការថែទាំត្រឹមត្រូវ។ 

2023-02-16 15.41.31

ការពិតទៅការរក្សារថក្រោះទាមទារការថែទាំយ៉ាងប្រុងប្រយ័ត្ន និងប្រាក់ជាច្រើនគួរតែត្រូវបានបែងចែកសម្រាប់រឿងនេះ។ ម៉ាស៊ីន និងប្រអប់លេខរបស់រថក្រោះគឺត្រូវបានបំពេញឡើងដោយប្រេងដូច្នេះហើយគ្រឿងអេឡិចត្រូនិចនិងប្រព័ន្ធត្រួតពិនិត្យត្រូវបានដកចេញនិងរក្សាទុកក្នុងកន្លែងការពារពិសេសពាសដោយដែកប្រឆាំងនឹងការច្រែសដែលត្រូវតែផ្លាស់ប្តូរយ៉ាងហោចណាស់រៀងរាល់ប្រាំទៅប្រាំពីរឆ្នាំ។ វាត្រូវបានប្រែថាអំពើពុករលួយរបស់រុស្ស៊ីត្រូវបានចាក់រឹសយ៉ាងខ្លាំងនៅក្នុងកងទ័ពរុស្ស៊ីដែលដំណើរទាំងនេះមិនត្រូវបានដើរតាមនោះទេ។ គ្រឿងអេឡិចត្រូនិចពីរថក្រោះត្រូវបានលួចពីឃ្លាំង ហើយម៉ាស៊ីនរថក្រោះមិនមានប្រេងនោះទេ នៅក្នុងថវិកាត្រូវបានបែងចែកសម្រាប់គោលបំណងនេះផងដែរក៏ត្រូវបានលួចដោយមន្ត្រីយោធា។ រថក្រោះទាំងនេះអាចមើលឃើញយ៉ាងច្បាស់នៅលើរូបភាពផ្កាយរណបដែលពួកគេតែងតែនិយាយកុហកថាប៉មនេះគ្មានភ្លៀងនិងព្រិលធ្លាក់គ្របដណ្តប់លើហើយច្រែះនោះទេ ដូច្នេះហើយវាប្រហែល​ជា​មានភាពងាយ​ស្រួល​ជាងក្នុងការកសាងរថក្រោះថ្មីជាជាងជាងការស្តារសំណល់ដែកនេះឡើងវិញ។ ពាក់កណ្តាលផ្នែកផ្សេងទៀតនៃរថក្រោះទាំងនេះអាចត្រូវបានបែងចែកជាពីរផ្នែកផ្សេងទៀត ទីមួយផ្នែកដែលអាចស្តារឡើងវិញបានប៉ុន្តែទាមទារការជួសជុលធ្ងន់ធ្ងរ និងមួយក្រុមផ្សេងទៀតអាចដំណើរការឡើងវិញលឿនប៉ុន្តែមានចំនួនតិចតួចណាស់។ សហគ្រាសរថក្រោះរុស្ស៊ីគឺកំពុងតែបំរើការចំនួនបីវេនរួចមកហើយដើម្បីទទួលបាន​​​រថក្រោះចំនួន800គ្រឿងដាក់បំរើការនៅចុងឆ្នាំ2022នេះ។

2023-02-16 15.41.36

រថក្រោះរុស្ស៊ីគឺមិនមាននូវសមាសធាតុគ្រប់គ្រាន់នោះទេ។ រុស្ស៊ីមិនមាននូវគ្រឿងបន្លាស់ទំនើបនិងមិនអាចទៅរួចទេក្នុងការនាំចូលពួកវាបានដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចហើយរុស្ស៊ីស្ទើរតែមិនអាចផលិតបាននូវសមាសធាតុចាស់ដោយសារតែភាគច្រើនសហគ្រាសពីសម័យសូវៀតបានបញ្ឈប់ជាយូរណាស់មកហើយ។ នៅផ្នែកជួរខាងមុខរបស់អ៊ុយក្រែន គ្រឿងម៉ាស៊ីនt-62ចាស់ៗចាប់ផ្តើមត្រូវបានមើលឃើញថាកាន់តែកើនឡើងច្រើនឡើងៗជាញឹកញាប់។ ពួកវាមិនមានអ្វីការពារត្រឹមត្រូវនោះទេ ហើយក៏មិនមានគ្រឿងឧបករណ៍មូលដ្ឋាន និងរូបភាពពីម៉ាស៊ីនថតកំដៅ ឧបករណ៍មើលឃើញទិដ្ឋភាពពេលយប់ហើយជារឿយៗក៏គ្មានឧបករណ៍ទំនាក់ទំនង។ រថក្រោះទាំងនេះជារឿយៗតែងតែឃើញឈរស្ថិតនៅកណ្តាលនៃសមរភូមិនិងត្រូវបានបំបែកឡើង។ បើនិយាយទៅវាគ្រាន់តែជារទេះពាសដែកនិងមិនមានអ្វីក្រៅពីនេះទៀតទេ។នៅក្នុងដំណាក់កាលនេះយើងអាចនិយាយបានថារុស្ស៊ីបានបាត់បង់ស្ទើរតែទាំងអស់នូវរថក្រោះទំនើបៗទាំងអស់របស់គេ។ ប្រហែលជាមានចំនួនខ្លះនៃរថក្រោះទាំងនេះត្រូវបានរក្សាទុកសម្រាប់ក្បួនដង្ហែនៅក្នុងទីក្រុងម៉ូស្កូប៉ុន្តែនៅលើសមរភូមិពួកវាមិនត្រូវបានបង្ហាញខ្លួនជាយូរមកហើយ។ 

រឿងដែលគួរឱ្យអស់សំណើចមួយទៀតនោះគឺរុស្ស៊ីតែងតែត្រូវបានចាត់ទុកឡើងជាប្រទេសមហាអំណាចនៃរថក្រោះដែលមានចំនួនរថក្រោះច្រើនជាងគេ។ បញ្ញត្តិនៃសង្គ្រាមរបស់រុស្ស៊ីគឺថាពួកគេពឹងផ្អែកខ្លាំងលើកងកម្លាំងជើងគោករបស់រុស្ស៊ី។ ចំនែកឯកងកម្លាំងជើងទឹកវិញមិនត្រូវបានផ្តល់សារៈសំខាន់ច្រើនទេដូចអ្វីដែលចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកបានធ្វើនោះទេ។ ពួកគេតែងតែបានត្រៀមខ្លួនជានិច្ចសំរាប់ការប្រយុទ្ធនៅលើគោកដូច្នេះហើយរថក្រោះតែងតែក្លាយជាអំណាចនៃការប្រយុទ្ធរបស់ពួកគេ។ប៉ុន្តែឥឡូវនេះរុស្ស៊ីកំពុងតែប្រថុយប្រថាននឹងការមិននៅសេសសល់រថក្រោះខណៈដែលកងទ័ពអ៊ុយក្រែនកំពុងតែវាយកម្ទេចយោធារុស្ស៊ីទាំងមូល។ អ្វីគ្រប់យ៉ាងដែលអឺរ៉ុបខាងលិចមានការភ័យខ្លាចជាច្រើនឆ្នាំក្នុងអំឡុងពេលសង្គ្រាមត្រជាក់នេះ គឺរុស្ស៊ីតែងតែបានគំរាមកំហែងអឺរ៉ុបម្តងហើយម្តងទៀតថា រថក្រោះរបស់ពួកគេនឹងអាចទៅដល់ចក្រភពអង់គ្លេសបានយ៉ាងងាយស្រួល។ហើយប្រសិនបើមិនមែនដោយសារតែនុយក្លេអ៊ែររុស្ស៊ីទេ ​ប្រទេស​ណាតូ​អាច​នឹងចូលប្រទេសរុស្ស៊ីនិងកាន់កាប់បានយ៉ាងងាយស្រួលដោយគ្មានបញ្ហាច្រើន។ រុស្ស៊ីបានចាប់ផ្តើមយករថក្រោះពីប្រទេសបេឡារុស្សនេះបើយោងតាមព័ត៌មានរបស់អ៊ុយក្រែន។ ប្រទេសបេឡារុស្សបានប្រគល់រួចរាល់ហើយរថក្រោះល្អបំផុតរបស់ខ្លួនជាង130 គ្រឿងទៅអោយប្រទេសរុស្ស៊ីក៏ដូចជាសមាសធាតុផ្សេងៗទៀត។ ឥឡូវនេះមានរោងចក្រថាមពលចំនួនប្រាំពីរហើយនៅក្នុងប្រទេសរុស្ស៊ីដែលផលិតគ្រឿងបន្លាស់សម្រាប់រថក្រោះ ប៉ុន្តែនេះគឺត្រឹមតែគ្រប់គ្រាន់ប៉ុណ្ណោះដើម្បីជួសជុលរថក្រោះចាស់ៗ។ការផលិតរថក្រោះថ្មីនៅប្រទេសរុស្ស៊ីគឺនៅមានកំរិតដោយមិនមានរថក្រោះលើសពី៦០គ្រឿងនោះទេក្នុង១ឆ្នាំផលិតឡើងដោយរោងចក្ររថក្រោះធំបំផុតនៅរុស្ស៊ី។ 

2023-02-16 15.41.43


 

 


ថ្ងៃព្រហស្បតិ៍, 16 ខែកុម្ភៈ 2023 15:47  BeeTube News