យោងទៅតាមសេចក្តីរាយការណ៍នៃកាសែត Wall Street បានអោយដឹងថាប្រទេសហ្វាំងឡង់ប្រហែលជានឹងផ្ញើរថក្រោះមកកាន់ប្រទេសអ៊ុយក្រែនបន្ទាប់ពីក្លាយជាសមាជិកនៃអង្គការណាតូពេញលេញ។ ប្រទេសហ្វាំងឡង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាម្ចាស់ផ្ទះដែលមានបំណងចង់បញ្ជូនរថក្រោះរបស់ពួកគេទៅកាន់ប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលសង្គ្រាមនេះ។ ប៉ុន្តែហ្វាំងឡង់នាពេលនេះទំនងជាផ្លាស់ប្តូរជំហររបស់ខ្លួនបន្ទាប់ពីអាល្លឺម៉ង់បានអនុញាតិផ្តល់ភ្លើងខៀវក្នុងការផ្ទេររថក្រោះ Leopard របស់ពួកគេ។ ជាការពិតណាស់អ៊ុយក្រែនកំពុងត្រូវការចាំបាច់នូវរថក្រោះជាច្រើនដើម្បីធ្វើការប្រយុទ្ធនៅក្នុងសង្គ្រាមនេះនាឆ្នាំថ្មីនេះ។ ប៉ុន្តែក្រៅពីសន្យាថានឹងបញ្ជូនរថក្រោះទៅកាន់ប្រទេសអ៊ុយក្រែន ហ្វាំងឡង់នៅមិនទាន់បានធ្វើសេចក្តីសំរេចចិត្តច្បាស់លាស់នៅឡើយទេ។
មុននេះបន្តិច អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជំរុញអោយដៃគូសហភាពអឺរ៉ុបរបស់ខ្លួនបញ្ឈប់ពាក់ព័ន្ធនៅក្នុងរឿងជំនួយយោធាមកកាន់ប្រទេសអ៊ុយក្រែននេះទៀត។ អធិការបតីអាល្លឺម៉ង់បានផ្តល់ការអនុញាតិផ្ញើរថក្រោះ Leopard 2 មកកាន់ប្រទេសអ៊ុយក្រែនបន្ទាប់ពីទ្រាំទ្រសំពាធពីសម្ព័ន្ធមិត្ត។ ប៉ុន្តែចាប់តាំងពីពេលនោះមក ដៃគូខ្លះក៏បានស្ទាក់ស្ទើរក្នុងការផ្តល់ទៅកាន់សម្ព័ន្ធមិត្តក្នុងការផ្តល់ជំនួយអាវុធមកកាន់អ៊ុយក្រែន។ លោក Scholz មិនបានបង្ហាញឈ្មោះនូវប្រទេសណាមួយទេ ប៉ុន្តែភាពកង្វល់របស់លោកទំនងជាសំដៅទៅដល់ប្រទេសមួយចំនួនដូចជាប្រទេសហ្វាំងឡង់ ស៊ុយអ៊ែត បែលហ្សិក និងអេស្ប៉ាញ។ ការជាប់គាំងការទូតទៅលើប្រទេសហ្វាំងឡង់ និងការចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអ៊ែតដែលបានផ្តើមឡើងពីប្រទេសសមាជិកមួយនៅក្នុងប្លុកគឺប្រទេសទួរគី។ អំណាចវេតូរបស់ប្រទេសទួរគីលើប្រទេសសមាជិកនៅក្នុងសម្ព័ន្ធមិត្តយោធាបានបោសសំអាតគោលគំនិតរបស់ប្រទេសស៊ុតអ៊ែតនិងហ្វាំងឡង់ក្នុងការចូលរួមនឹងអង្គការណាតូឆាប់ៗ។
នៅក្នុងខែមិថុនា ឆ្នាំ២០២២ ទួរគី ស៊ុយអ៊ែត និងហ្វាំងឡង់បានចុះកិច្ចព្រមព្រៀងលើពីរបៀបចូលជាសមាជិកអង្គការណាតូ។ ប្រទេសទាំងពីរបានព្រមព្រៀងបង្កើនការប្រឹងប្រែងនៅក្នុងការលុបបំបាត់ភេរវកម្ម និងបញ្ជូនជនជាប់ចោទជាភេរវករ។ ប៉ុន្តែប្រធានាធិបតីប្រទេសទួរគីលោក Recep Tayyip Erdogan បានអះអាងថាស៊ុយអ៊ែតមិនបានរក្សាការបញ្ចប់នៃការចរចានោះទេ។ ទួរគីបានអះអាងថាស៊ុយអ៊ែតគឺជាលំនៅរបស់ក្រុមភេរវជន PKK ដែលជាក្រុមអង្គការដែលត្រូវបានហាមឃាត់បន្ទាប់ពីរងការចោទប្រកាន់ពីការប៉ន់ប៉ងធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ២០១៦។ កាលពីពេលថ្មីៗនេះ ប្រទេសទួរគីកំពុងមានគំនិតចង់ទទួលយកប្រទេសហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូដោយគ្មានប្រទេសស៊ុយអ៊ែត។ ប៉ុន្តែកាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅនេះ រដ្ឋាភិបាលប្រទេសហ្វាំងឡង់បានប្រកាសថាហ្វាំងឡង់នឹងមិនចូលរួមជាមួយនឹងអង្គការណាតូដោយមិនមានប្រទេសស៊ុយអ៊ែតនោះទេ។ អ្នកជំនាញបាននិយាយឡើងថាការបំបែកការចូលរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអ៊ែតគឺជាគំនិតដែលមិនល្អសំរាប់ហេតុផលនៃការការពារ និងយុទ្ធសាស្រ្តដទៃទៀត។
នៅក្នុងជំលោះជាមួយប្រទេសរុស្ស៊ី ស៊ុយអ៊ែតនឹងនាំមកដាក់លើតុនូវអ្វីច្រើនជាងប្រទេសហ្វាំងឡង់ និងរដ្ឋបាល់ទិកដទៃទៀត។ នៅក្នុងករណីវិបត្តិណាមួយ ប្រទេសហ្វាំងឡង់នឹងពឹងផ្អែកលើការផ្គត់ផ្គង់ពីប្រទេសស៊ុយអ៊ែតផងដែរ ដែលភាគច្រើនគឺដែនទឹកដែលឆ្លងកាត់អធិបតេយ្យភាពរបស់ប្រទេសស៊ុយអ៊ែត។ កម្លាំងរបស់លោកខាងលិច និងណាតូអាស្រ័យលើភាពតែមួយ ហើយក្នុងនោះក៏មានហ្វាំងឡង់និងទួរគីផងដែរ។ ប៉ុន្តែហ្វាំងឡង់មិនអាចមានជំរើសទេប្រសិនបើប្រទេសទួរគីផ្តល់សច្ចាប័នដល់ការចូលជាសមាជិកណាតូនៃទីក្រុង Helsinki ប្រទេសហ្វាំងឡង់ដោយមិនមានប្រទេសស៊ុយអ៊ែត។ សេចក្តីរាយការណ៍ខ្លះទៀតក៏បានបង្ហាញថាទោះបីជាហ្វាំងឡង់អាចក្លាយជាសមាជិកណាតូក៏ដោយ វាអាចត្រឹមផ្ញើតែរថក្រោះមួយចំនួនប៉ុណ្ណោះមកកាន់អ៊ុយក្រែន។ ហ្វាំងឡង់ដែលមានរថក្រោះប្រមាណជាង២៤០គ្រឿងមានការព្រួយបារម្ភដែលមិនអាចបញ្ជូនរថក្រោះទាំងនោះក្នុងបរិមាណដ៏ធំទៅកាន់អ៊ុយក្រែនបានដោយសារតែវាចែករំលែកព្រំដែនដ៏វែងជាប់ជាមួយនឹងប្រទេសរុស្ស៊ី។