BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការជួសជុលខ្លោងទ្វារតាកាវក្រុងអង្គរធំបានបញ្ចប់១០០ភាគរយហើយ

ថ្ងៃសុក្រ, 10 ខែកុម្ភៈ 2023 09:23  មានជ័យ

2023-02-10 09.14.54

គម្រោងជួសជុលខ្លោងទ្វារតាកាវនៅទិសខាងលិចក្រុងអង្គរធំបានរួចរាល់ជាស្ថាពរហើយ បច្ចុប្បន្នក្រុមការងារកំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារដែលនៅសេសសល់មួយចំនួនតូចប៉ុណ្ណោះនេះបើយោងតាមការលើកឡើងរបស់លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។ ចំណែកការងារស្ថិតនៅជាប់ខ្លោងទ្វារនេះគឺក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តជួសជុលជញ្ជាំងតែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ស្ថិតនៅពីលើកំពែងភ្ជាប់សងខាងតួខ្លោងទ្វារទៅតាមអនុសាសន៍របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់រចនាសម្ពន្ធខ្លោងទ្វារឡើងវិញ។ ការងារនេះនៅសល់តែដាប់ខ្សែក្បាច់ និងចាក់ដីបំពេញកន្លែងហូរច្រោះ លើខ្នងកំពែងជាប់នឹងតួខ្លោងទ្វារ ប៉ុណញណោះ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។ រីឯការងារជួសជុលចម្លាក់ទេវតាទាញព្រ័ត្រក្រុមការងារនឹងបន្តជួសជុលជាបន្តបន្ទាប់ដោយដាក់រូបពេញលេញមានដៃ ជើង និងមានព្រះកេសខ្លះៗដោយឡែករូបយក្សទាញព្រ័ត្រ គឺមានភាពស្មុកស្មាញបន្ទិចដោយសារគ្រឹះ។

2023-02-10 09.15.51

បើតាមលោក គឹម សុធិន មុននឹងបញ្ចប់ការងារជួសជុលខ្លោងទ្វារទាំងមូល អាជ្ញាធរជាតិអប្សរាកំពុងធ្វើកំណាយស្រាវជ្រាវត្រង់ចំណុចច្រកចេញចូលនៃតួខ្លោងទ្វារ ដើម្បីស្វែងយល់ពីចនាសម្ពន្ធបាតរបស់ខ្លោងទ្វារ។ យើងបានរកឃើញមានរន្ធសម្រាប់ដាក់សសរឈើនៅកម្រាលថ្មបាយក្រៀម ថ្មភក់ដែលអាចមានសំណង់ឈើនៅសម័យនោះផង។ សូមបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារតាកាវជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលបានចាប់ផ្តើមដំណើរការពីខែកុម្ភៈ ឆ្នាំ២០២១។ ខ្លោងទ្វារតាកាវគឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារចេញចូលទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ក្រោយពីបញ្ចប់ការជួសជុលទាំងស្រុងខ្លោងទ្វារនេះ នឹងបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនា និងផ្តិតយករូបភាពមួយផ្នែកទៀតនៃទិសដៅទេសចរណ៍ថ្មី៕ 

2023-02-10 09.15.05

2023-02-10 09.14.43

2023-02-10 09.14.59

2023-02-10 09.15.10

2023-02-10 09.15.15

2023-02-10 09.15.20

2023-02-10 09.15.25

2023-02-10 09.15.30

2023-02-10 09.15.38

2023-02-10 09.15.46

2023-02-10 09.15.55


 


ថ្ងៃសុក្រ, 10 ខែកុម្ភៈ 2023 09:23  មានជ័យ