BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ពិភាក្សាគ្នាលើកិច្ចប្រតិបត្តិការ១០ចំណុចផ្ដោតលើទេសចរណ៍ វប្បធម៌ និងវិនិយោគ

ថ្ងៃព្រហស្បតិ៍, 09 ខែកុម្ភៈ 2023 09:15  មានជ័យ

2023-02-09 09.07.30

គណៈប្រតិភូជួរមុខក្រសួងទេសចរណ៍កម្ពុជាដឹកនាំដោយលោក ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានចូលជួបពិភាក្សាការងារជាមួយលោក ស្ស៉ឺ ចឺអ៉ី (Shi Zeyi) អនុប្រធានការិយាល័យផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អន្តរជាតិនៃក្រសួងវប្បធម៌ និងទេសចរណ៍ចិនផ្តោតលើប្រធានបទសំខាន់ៗយ៉ាងហោចមាន១០ចំណុច។

គួរជម្រាបថា សម្តេចតេជោនាយករដ្ឋមន្រ្តីមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈខាងមុខ ដែលជាទស្សនកិច្ចជាប្រវត្តិសាស្រ្តមួយរបស់ឥស្សរជនកំពូលបរទេសទី១មក ចិន ក្រោយពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនក្នុងន័យរឹតបន្តឹងចំណងមិត្តភាពដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មីឱ្យបានកម្រិតថ្មីមួយទៀតហើយក៏បានបង្កើតឱកាសមាសដល់ប្រតិភូក្រសួងទេសចរណ៍កម្ពុជាបានចូលជួបពិភាក្សាការងារផ្ទាល់ជាមួយសាមីក្រសួងក្រោយវិបត្តិកូវីដ១៩។

2023-02-09 09.07.21

នៅក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សាគ្នាផ្តោតលើចំនុចសំខាន់មួយចំនួនដូចជា៖

ទី១. អបអរសាទរខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌសហគមន៍ជោគវាសនារួមគ្នាតែមួយ។

ទី២. ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពធនធានមនុស្សជូនមន្រ្តីរាជការ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មានដូចជា មគ្គុទេសក៍ទេសចរណ៍ និងបុគ្គលិកជួរមុខដែលនិយាយភាសាចិនជាពិសេសស្នើសុំភាគីចិនចូលរួមការផ្តល់យោបល់ធាតុចូលថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសៀវភៅស (China Ready) ស្របតាមនិន្នាការទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។

ទី៣. ជំរុញឱ្យមានការហោះហើរត្រង់ពីគោលដៅសំខាន់ៗនៃប្រទេសចិនមកកាន់កម្ពុជាក្រោយពីកែសម្រួលវិធានការណ៍។

ទី៥. លើកទឹកចិត្តការរៀបចំខ្សែទស្សនកិច្ចរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍របស់ប្រទេសទាំង២។

ទី៦. ជំរុញឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍ពិសេសរវាងរដ្ឋ និងឯកជននៃប្រទេសទាំង២។

ទី៧. ព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើទី១២ ឆ្នាំ២០២៣។

ទី៨. ការរៀបចំព្រឹត្តិការណ៍កីឡាភ្ជាប់ជាមួយវេទិកាធុររកិច្ច វិនិយោគទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា-ចិន។

ទី៩. សហការរៀបចំពិព័ណ៌ម្ហូបអាហារ តន្រ្តី វប្បធម៌ កីឡា ដែលមានការចុះបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO។

ទី១០. ការរួមគ្នាសម្តែងសិល្បក្បាច់ប្រដាល់បុរាណខ្មែរ (ល្បុកតោ) និងការសម្តែងក្បាច់គុណចិនសៅលីង (Shaolin) ដែលមានបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO ថ្មីៗដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងឆ្នាំទស្សនាកម្ពុជា២០២៣។

គួររំលឹកថា ផែនការសកម្មភាព២០២៣-២០២៥បានពិនិត្យ និងឯកភាពក្រោមកម្រិតជំនាញរវាងក្រសួងទាំង២ ដែលបានដឹកនាំឱ្យលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃក្រសួងទេសចរណ៍កម្ពុជាដោយបានផ្លាស់ប្តូរយោបល់ក្នុងកិច្ចប្រជុំឧត្តមន្រ្តីទេសចរណ៍អាស៊ានកាលពីពេលថ្មីៗនេះនៅដើមសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២៣៕ 

2023-02-09 09.07.35

2023-02-09 09.07.40

2023-02-09 09.07.44

2023-02-09 09.07.10


 


ថ្ងៃព្រហស្បតិ៍, 09 ខែកុម្ភៈ 2023 09:15  មានជ័យ