BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីអឺរ៉ុបបារម្ភពីភាពរកាំរកូសរវាងអាមេរិច និងចិននៅក្នុងសង្គ្រាមអ៊ុយក្រែនរុស្ស៊ីបន្ទាប់ពីការបាញ់បាឡុងចារកម្មចិន?

ថ្ងៃអង្គារ, 07 ខែកុម្ភៈ 2023 16:38  BeeTube News

2023-02-07 16.30.23

ការវាយប្រហាររបស់សហរដ្ឋអាមេរិចមកលើបាឡុងចារកម្មរបស់ចិនបានបន្តធ្វើអោយមានភាពរកាំរកូសរវាងប្រទេសមហាអំណាចទាំងពីរ។ នៅខណៈនេះផងដែរ ហេតុការណ៍មួយនេះក៏មិនអាចមកចំពេលដំណាលគ្នាដែលថ្នាក់ដឹកនាំអឺរ៉ុបកំពុងតែព្យាយាមរក្សាទំនាក់ទំនងជាមួយនឹងទីក្រុងប៉េកាំងដែរ។ មន្ត្រីការទូតសហភាពអឺរ៉ុបមានការភ័យខ្លាចថាផលប៉ះពាល់នៃរឿងរ៉ាវចិននិងសហរដ្ឋអាមេរិចមួយនេះនឹងជះឥទ្ធិពលដល់បញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។ រដ្ឋមន្រ្តីការបរទេសអាមេរិចប្រហែលជាមានការប៉ះទង្គិចបន្តិចបន្ទួចនៅពេលមានការកើនឡើងនៃភាពតានតឹងជាមួយនឹងទីក្រុងប៉េកាំង ខណៈដែលរុស្ស៊ីកំពុងតែត្រៀមខ្លួនរួចរាល់នឹងបើកការវាយលុកមកលើអ៊ុយក្រែន។ បាឡុងយកការណ៍ដែលត្រូវបានចោទប្រកាន់នោះត្រូវបានបាញ់ទំលាក់ឡើងពីរដ្ឋ South Carolina របស់សហរដ្ឋអាមេរិចដោយការបាញ់ប្រហារមីស៊ីលពីយន្តហោះចម្បាំងបំបាំងកាយ F-22។ 

រដ្ឋមន្រ្តីមន្ទីរបច្ចកោណបានអះអាងឡើងថាមានបាឡុងចារកម្មរបស់ចិនទី២ហើយដែលត្រូវបានរាយការណ៍ថាហោះហើរឆ្លងកាត់តំបន់អាមេរិចឡាទីន។ ប៉ុន្តែទីក្រុងប៉េកាំងក៏បានព្យាយាមអះអាងឡើងថាវត្ថុដំណើរការដោយសូឡាផេននែលដ៏ធំមួយនេះគឺជាយន្តហោះស៊ីវិលតែប៉ុណ្ណោះដែលត្រូវបានបើកបង្ហោះឡើងដើម្បីធ្វើការងារស្រាវជ្រាវ។​​​ ប្រទេសចិនក៏បានតវ៉ាឡើងថាការវាយប្រហារដោយមីស៊ីលមកលើគ្រឿងហោះហើររបស់គេមួយនេះថាជាមានអារម្មណ៍មិនពេញចិត្តជាខ្លាំង។ ប៉ុន្តែរដ្ឋមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិចក៏បានរុញច្រានពីការអះអាងឡើងរបស់ចិនដែលថាបាឡុងមួយនេះបានធ្វើដំណើរមកកាន់ប្រទេសអាមេរិចដោយភាពចៃដន្យ។ រឿងហេតុបាឡុងមួយនេះបានដាស់តឿនរដ្ឋមន្រ្តីការបរទេសអាមេរិចលោក Antony Blinken អោយផ្អាកដំណើរទស្សនកិច្ចការទូតនៅក្នុងប្រទេសចិន។ 

2023-02-07 16.30.49

លោកបាននិយាយឡើងថាហេតុការណ៍មួយនេះបានបង្កើតលក្ខខណ្ឌដែលធ្វើអោយប៉ះពាល់ដល់គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក។ នៅខណៈនោះផងដែរ អ្នកជំនាញក៏បាននិយាយឡើងថាអឺរ៉ុបនឹងកាន់តែមានសំពាធនៅក្នុងការផ្សះផ្សារចំណងមិត្តភាពជាមួយនឹងប្រទេសចិន។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell គឺកំពុងត្រូវបានរាយការណ៍បង្កើតគំរោងទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅក្នុងខែមេសាខាងមុខនេះ។ ដោយឡែក ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏ទើបតែបានប្រកាសបំណងរបស់លោកក្នុងការជួបជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping នៅក្នុងរដ្ឋធានីរបស់ចិនផងដែរ។ មន្រ្តីការទូតសហភាពអឺរ៉ុបនិយាយឡើងថាជំលោះរវាងចិន និងអាមេរិចចុងក្រោយនេះបានបង្ហាញថាបន្តទៅទៀតនេះយើងមានតែត្រូវឃើញជាក់ស្តែងថាចិននឹងមានប្រតិកម្មឆ្លើយតបវិញអាក្រក់បែបណា។ ពួកគេមានការព្រួយបារម្ភថាតើនេះអាចទេជាផែនការរៀបចំទុករបស់ទីក្រុងប៉េកាំងដើម្បីរារាំុងមិនអោយដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅបាននៅក្នុងការកាត់ផ្តាច់ចំណងមិត្តភាពឆ្លងកាត់មហាសមុទ្រអាត្លង់ទិច។

 បញ្ហាកាន់តែស្មុគស្មាញជាងនេះទៀតគឺភាពមិនអើពើរបស់ទីក្រុងប៉េកាំងនៅក្នុងការជួយប្រទេសលោកខាងលិចដែលធ្វើអោយបន្ថែមសំពាធដល់ប្រធានាធិបតីរុស្ស៊ីលោកពួទីនក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះបាន។ អ្នកជំនាញផងដែរក៏បានចង្អុលបង្ហាញថាប្រតិកម្មរបស់អឺរ៉ុបចំពោះហេតុការណ៍បាឡុងនេះគឺបែរជាស្ងៀមស្ងាត់។ ប្រទេសលោកខាងលិចមួយចំនួនបានបង្ហាញការគាំទ្រមកលើការសំរេចចិត្តរបស់រដ្ឋបាលលោក Biden ជាសាធារណៈ។ ករណីលើកលែងមួយគឺប្រទេស Estonia ដែលមន្រ្តីការបរទេសលោក Urmas Reinsalu បាននិយាយឡើងថាលោកគាំទ្រដំណើរប្រតិបត្តិការសហរដ្ឋអាមេរិចក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ ប្រធានាធិបតីកាណាដា លោកJustin Trudeau បានលើកឡើងសរសើរពីប្រតិបត្តិការនេះថា«ពួកយើងនឹងព្យាយាមធ្វើការជាមួយគ្នាដើម្បីពង្រឹងសុវត្ថិភាព និងការការពារ»។ លោក Tom Tugendhat ដែលជារដ្ឋមន្រ្តីសន្តិសុខនៃចក្រភពអង់គ្លេស និងជាអ្នកចាក់រឹសចាក់គល់នៅក្នុងរឿងទីក្រុងប៉េកាំងនេះបានបង្ហាញក្តីកង្វល់ចំពោះទំរង់នៃការគំរាមកំហែងផ្សេងទៀតរបស់ប្រទេសចិន។ រដ្ឋមន្រ្តីការបរទេសកូរ៉េនៅក្នុងអំឡុងទស្សនកិច្ចនៅសហរដ្ឋអាមេរិចក៏បានបង្ហាញជំហរពេញចិត្តការពន្យារពេលទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសចិនផងដែរ។

2023-02-07 16.30.57


 


ថ្ងៃអង្គារ, 07 ខែកុម្ភៈ 2023 16:38  BeeTube News