BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនអាចបណ្តាលអោយមានវិបត្តិអ្វីកើតឡើង?​

ថ្ងៃសុក្រ, 03 ខែកុម្ភៈ 2023 16:06  BeeTube News

2023-02-03 16.03.02 (1)

វិបត្តិដ៏ធំមួយកើតឡើងពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនគឺការថយចុះនៃថាមពល។​ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមានន័យថាជនជាតិអឺរ៉ុបលែងទទួលបានឧស្ម័ននិងប្រេងជាច្រើនរបស់ពួកគេទៀតហើយពីប្រទេសរុស្ស៊ីដែលប្រទេសផលិតថាមពលដ៏ធំបំផុតមួយក្នុងពិភពលោក។ ប៉ុន្តែថាតើប្រសិនបើជនជាតិអឺរ៉ុបត្រូវការថាមពលរបស់ពួកគេ តើ​ពួកគេ​នឹងត្រូវធ្វើបែបណា? ពួកគេបានចំណាយជាច្រើនតាមតែដែលអាចធ្វើទៅបានដើម្បីទទួលបានថាមពលពីកន្លែងផ្សេងទៀតដែលអាចរកបាន នោះហើយនាំអោយជំរុញតម្លៃថាមពលកាន់តែកើន

ឡើង,ប៉ុន្តែវាក៏មានន័យថាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរនឹងមិនមានលទ្ធភាពគ្រប់គ្រាន់ទទួលបានថាមពលដូចពួកគេទេ។ ម្យ៉ាងទៀត​ក្នុង​អំឡុង​ពេល​ខាងមុខនេះ ជនជាតិអឺរ៉ុបនឹងជួបប្រទះរដូវរងាដ៏លំបាកមួយទៀត​ដែល​ក្នុងឆ្នាំ​២០២៣​នេះមុខជាមានការលំបាកជាង​ឆ្នាំ​២០២២ទៅទៀតដោយសារតែពួកគេមិនបានទទួលថាមពលពីរុស្ស៊ីតាំងតែពីដើមឆ្នាំដូចឆ្នាំមុននេះទេ ប៉ុន្តែ​វា​ក៏​មាន​ន័យ​ថា​ការ​ប្រឈម​ដោយប្រយោលសម្រាប់ប្រទេសក្រីក្រដែលមិនមែនជាអ្នកផលិតទំនិញនៅជុំវិញពិភពលោកនោះក៏នឹងរងភាពតានតឹងយ៉ាងខ្លាំងដូចគ្នានៅឆ្នាំនេះផងដែរ។

2023-02-03 16.03.13


 

 


ថ្ងៃសុក្រ, 03 ខែកុម្ភៈ 2023 16:06  BeeTube News