ការគំរាមកំហែងដ៏ធំមួយក្នុងឆ្នាំ២០២៣ គឺការជាប់គាំងនៃការអភិវឌ្ឍសកល អស់រយៈពេលជាង50ឆ្នាំមកហើយដែលពិភពលោកឃើញថា មានការអភិវឌ្ឍធនធានមនុស្សយ៉ាងមិនគួរឱ្យជឿទាំងលើផ្នែកការអប់រំ,សុខភាពនិងអាយុជីវិតនៅក្នុងកំណើនសេដ្ឋកិច្ចជុំវិញពិភពលោក វាមិនមែនត្រឹមតែជាក្រុមអ្នកមានមួយភាគតូចនោះទេដែលបានទាញយកផលប្រយោជន៍តែស្តែងអោយឃើញពីការចូលរួមចំណែកពីក្រុមប្រជាជនវណ្ណៈកណ្តាលមួយភាគធំផងដែរ។
ឥឡូវនេះយើងមើលឃើញថាមានការប្រែប្រួល៖ យើងឃើញថាមានមនុស្សកាន់តែច្រើនឡើងស្ថិតក្នុងភាពក្រីក្រ មានកុមារកាន់តែច្រើនចាកចេញពីសាលារៀន ជាពិសេសបន្ទុកលើស្ត្រីដែលត្រូវបានជំរុញប្រកបរបររជួញដូរផ្លូវភេទ ខ្លះក៏ត្រូវបានធ្លាក់ទៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ដែលមិនអាចទទួលបានបទពិសោធន៍ពេញលេញពីសិទ្ធិមនុស្សជាមូលដ្ឋាន ដែលគ្រប់គ្នាបានខិតខំយ៉ាងខ្លាំងដើម្បីសម្រេចបានក្នុងរយៈពេល 50 ឆ្នាំចុងក្រោយនេះ។
អង្គការសហប្រជាជាតិបានប៉ាន់ស្មានថារយៈពេលប្រាំឆ្នាំនៃការអភិវឌ្ឍន៍មនុស្សនៅលើភពផែនដីត្រូវបានបាត់បង់ក្នុងរយៈពេលបីឆ្នាំនេះចាប់តាំងពីមានជំងឺរាតត្បាតបានចាប់ផ្តើមមក ហើយនៅឆ្នាំ ២០២៣នេះ ការខាតបង់ទាំងនេះនឹងនៅតែបន្តកើនឡើងជាលំដាប់។ រីឯហេតុផលសម្រាប់បញ្ហានេះគឺប្រាកដណាស់បណ្តាលមកពីគ្រោះថ្នាក់នៃជំងឺរាតត្បាតហើយខ្លះទៀតជាបញ្ហាប្រឈមដែលបានមកពីការផលប៉ះពាល់នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន, បញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់ទាំងអស់, និងអតិផរណាដែលកើតឡើងមកតាមពីក្រោយបញ្ហាទាំងនោះខ្លះបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ហើយបើបញ្ហាទាំងអស់នេះរួមផ្សំគ្នានឹងធ្វើអោយការអភិវឌ្ឍន៍ពិភពលោកកំពុងផ្លាស់ប្តូរគន្លងរបស់វាបែបនេះ។