BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជានឹងរៀបចំពីធីស្វាគមន៍ភ្ញៀវទេសចរចិននៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប

ថ្ងៃពុធ, 01 ខែកុម្ភៈ 2023 09:00  មានជ័យ

2023-02-01 08.46.27

ក្រសួងទេសចរណ៏បានឲ្យដឹងនៅថ្ងៃទី៣១ ខែមករា នេះថា ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern នឹងចុះនៅខេត្តសៀមរាប ហើយចាប់ពីចុងខែមីនាតទៅទើបមានកម្មវិធីហោះហើរទៀងទាត់។ ក្រសួងទេសចរណ៏បញ្ជាក់ថា ក្រសួងនឹងរៀបចំពីធីស្វាគមន៍ដ៏សមរម្យមួយនៅទីនោះដូចនៅក្រុងព្រះសីហនុផងដែរ។ នៅសៀមរាបបច្ចុប្បន្នមានជើងហោះហើរចន្លោះពី១៦-១៩ជើងក្នុង១ថ្ងៃ ដែលភ្ញៀវចន្លោះ១៨០០-១៩០០នាក់។ រីឯភ្ញៀវទិញសំបុត្រចូលអង្គរយ៉ាងតិច២០០០នាក់ក្នុងមួយថ្ងៃផងដែរ។ ភ្ញៀវប្រចាំថ្ងៃបច្ចប្បន្ននៅសៀមរាបច្រើនជាងគេគឺភ្ញៀវកូរ៉េ ដែលមកតាមជើងហោះហើរប្រចាំថ្ងៃរបស់ Sky Angkor Airline។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ភ្ញៀវទេសចរណ៍ជនជាតិចិនលើកដំបូងមកពីទីក្រុងគុនមីងប្រមាណជាង១០០នាក់បានមកដល់ខេត្តព្រះសីហនុតាមយន្តហោះជើងទី១ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ សម្រាប់វត្តមានភ្ញៀវទេសចរណ៏ជនជាតិចិនមកដល់ខេត្តព្រះសីហនុក្នុងដំណើតាមយន្តហោះជើងទី១នោះ តំណាងក្រសួងទេសចរណ៍លោក ហោ សារុន បានទទួលស្វាគមន៏ទាំងអស់នោះយ៉ាងកក់ក្តៅ។ ចាប់តាំងពីប្រទេសចិនបានកែលំអវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩យោងតាមស្ថានភាពជំងឺឆ្លងអន្តរជាតិ និងសមត្ថភាពផ្តល់សេវាកម្មធានាលើគ្រប់វិស័យប្រទេសចិនបានបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋចិនឡើងវិញតាមគោលការណ៍ធ្វើការសាកល្បង។ ទីផ្សារទេសចរណ៍សកលបានឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហានេះហើយស្វាគមន៍ភ្ញៀវទេសចរណ៍ចិនយ៉ាងរាក់ទាក់កក់ក្តៅ។

2023-02-01 08.46.07

សហគមន៍អន្តរជាតិទទួលសម្គាល់ជាទូទៅថា  ការដែលប្រទេសចិនកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នេះធ្វើឱ្យបែបបទចេញទៅក្រៅប្រទេសមានភាពងាយស្រួល និងបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេស។  ប្រការទាំងនេះមានអំណោយផលដល់ការជំរុញការអភិវឌ្ឍទេសចរណ៍ពិភពលោកជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចក៏ដូចជាបំពេញបន្ថែមភាពរស់រវើកកាន់តែច្រើនដល់ការជំរុញការផ្លាស់ប្តូរ និងចំណងមិត្តភាពរវាងប្រជាជនចិន និងបរទេស។

វត្តមានភ្ញៀវទេសចរណ៍ជនជាតិចិននាពេលនេះបានបង្ហាញសញ្ញាល្អមួយសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ លើវិស័យទេសចរណ៍ផ្នែកអចលនទ្រព្យ និងវិស័យផ្សេងៗទៀតផងដែរ។ ភ្ញៀវទេសចរចិនមកកម្ពុជាច្រើននឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកលូតលាស់កាន់តែខ្លាំងខណៈវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម បានបង្ហាញពីកំណើនបន្តបន្ទាប់រួចហើយបើទោះបីសេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិមួយចំនួនក្តី។ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងមិនរើសអើងហើយបើកទ្វារទទួលស្វាគមន៍ភ្ញៀវចិនជាមួយក្តីរំពឹងថានឹងអាចទទួលបានទេសចរចិនប្រមាណ២លាននាក់ក្នុងឆ្នាំ២០២៣នេះខណៈប្រទេសមួយចំនួនលើពិភពលោកកំពុងស្ទាក់ស្ទើរ ឬបានដាក់ចេញវិធានការទាក់ទងនឹងការធ្វើដំណើររបស់ជនជាតិចិនដោយបារម្ភពីការរីករាលដាលជំងឺកូវីដ១៩ឡើងវិញនៅក្នុងប្រទេសចិន៕ 

2023-02-01 08.46.10

2023-02-01 08.46.14

2023-02-01 08.46.17

2023-02-01 08.46.20

2023-02-01 08.46.24

2023-02-01 08.46.30

2023-02-01 08.46.34

2023-02-01 08.46.39

2023-02-01 08.46.43


 


ថ្ងៃពុធ, 01 ខែកុម្ភៈ 2023 09:00  មានជ័យ