BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កោះតៃវ៉ាន់ដ៏តូចមួយតែមានឥទ្ធិពលធំធេងដែលអ្នកមិននឹកស្មានដល់

ថ្ងៃអង្គារ, 31 ខែមករា 2023 15:38  BeeTube News

2023-01-31 15.34.39 (1)

ហេតុអ្វីបានជាចិនចង់ដណ្តើមយកទឹកដីកោះតៃវ៉ាន់? ប្រទេសចិនបានធ្លាប់បើកសមយុទ្ធយោធាដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកនៅជុំវិញកោះតៃវ៉ាន់រួចមកហើយ និងបានធ្វើការបាញ់ប្រហារថែមទៀតកាលពីខែសីហាឆ្នាំ2022កន្លងទៅនេះ។ ប្រទេសចិនមានបំណងយកកោះតៃវ៉ាន់មកដាក់ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងរបស់ខ្លួនម្តងទៀត។ ជាថ្មីម្តងទៀតនិងដោយសារតែយោងទៅតាមឯកសារប្រវត្តិសាស្ត្របានអោយដឹងថា តៃវ៉ាន់បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនទាំងស្រុងចាប់តាំងពីសតវត្សទី17 រហូតដល់ឆ្នាំ1895មកម្ល៉េះ ហើយប្រទេសចិនបានឈ្នះការគ្រប់គ្រងតៃវ៉ាន់ម្តងទៀតក្នុងអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1900 ។

➡️សារៈសំខាន់របស់តៃវ៉ាន់

សេដ្ឋកិច្ច​របស់​តៃវ៉ាន់​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ពិភពលោក​ទាំងមូល។ កោះដ៏តូចនេះគ្របដណ្តប់ការផលិតបន្ទះឈីបកុំព្យូទ័រទូទាំងពិភពលោក។ 

➡️ជាមជ្ឈមណ្ឌលនៃបន្ទះឈីបកុំព្យូទ័រ

យោងតាមរបាយការណ៍របស់BBCបានឱ្យដឹងថា65%នៃការផលិតបន្ទះឈីបកុំព្យូទ័រទូទាំងពិភពលោកត្រូវបានផលិតឡើងនៅតៃវ៉ាន់។ TSMC ដែលជាក្រុមហ៊ុនតៃវ៉ាន់តែមួយដែលមានជាងពាក់កណ្តាលនៃទីផ្សារពិភពលោកហើយក្នុងនោះក៏មានរាប់បញ្ចូលដោយក្រុមហ៊ុន Apple, Qualcomm និង Nvidia ដែលជាអតិថិជនរបស់ខ្លួនផងដែរ។

🎯 ការពិតអំពី TSMC-

~ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) ទទួលបានប្រាក់ចំណូលចំនួន 477 ពាន់លានដុល្លាក្នុងឆ្នាំ 2021 និងផលិតជាង 12,300 ផលិតផលសម្រាប់អតិថិជន 500+ នៅទូទាំងពិភពលោក។

~ គួរ​ឱ្យ​ចាប់​អារម្មណ៍ផងដែរ ក្រុមហ៊ុន Apple គឺជា​អតិថិជន​ធំ​បំផុត​របស់ TSMC ហើយ​គេ​រំពឹង​ថា​នឹង​រក​បាន​ប្រាក់ចំណូលពីក្រុមហ៊ុននេះច្រើនជាង17ពាន់​លាន​ដុល្លា​នៅ​ចុង​ឆ្នាំ 2022 នេះ។

~ទូរស័ព្ទ កុំព្យូទ័រយួរដៃ នាឡិកានិងឧបករណ៍អេឡិចត្រូនិកប្រចាំថ្ងៃស្ទើរតែទាំងអស់នៅទូទាំងពិភពលោកត្រូវបានដំណើរការដោយបន្ទះឈីបដែលផលិតនៅតៃវ៉ាន់។

តើ​ការ​ឈ្លាន​ពាន​នឹង​ផ្តល់​ប្រយោជន៍​ដល់​ចិន​យ៉ាង​ណា?

💡ឧស្សាហកម្មបន្ទះឈីបគឺជាឧស្សាហកម្មដ៏ធំដែលមានតម្លៃជិត 150 ពាន់លានដុល្លាក្នុងឆ្នាំ 2022។

💡ហេតុដូច្នេះហើយប្រសិនបើចិនកាន់កាប់បានតៃវ៉ាន់វានឹងអាចផ្តល់ឱ្យទីក្រុងប៉េកាំងនូវការគ្រប់គ្រងលើឧស្សាហកម្មដ៏សំខាន់បំផុតមួយ។

​ម្យ៉ាងវិញទៀតជម្លោះ​អាមេរិក​និង​ចិន​លើ​កោះ​តៃវ៉ាន់សង្កេតឃើញថាកន្លងមកវាមិនត្រឹមតែជាការជួយ​ដើម្បីទទួលបានលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែបើឈរនៅលើទស្សនៈសេដ្ឋកិច្ច វាជារឿងចម្រួងចម្រាស់នៃអំណាចដ៏ស្មុគស្មាញមួយ។ តើអ្វីទៅដែលធ្វើឲ្យកោះដ៏តូចនេះមានសារៈសំខាន់ធ្វើអោយមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះត្រៀមខ្លួនសំចតនៅលើប្រទេសមួយនេះ?

➡️បើពិនិត្យមើលលើហេតុផលសេដ្ឋកិច្ច នេះបណ្តាលមកពីជម្លោះសមុទ្រចិនខាងត្បូង

តាមរយៈការគ្រប់គ្រងលើតៃវ៉ាន់ ចិនអាចបង្កើតការគ្រប់គ្រងដែលមិនធ្លាប់មានពីមុនមកនៅលើផ្លូវសមុទ្រចិនខាងត្បូងបាន។ វាគឺជាផ្លូវសមុទ្រដ៏មមាញឹកបំផុតទី2 ដែលមានចំនួនប្រហែលជា30% នៃពាណិជ្ជកម្មពិភពលោក (USD3.37Trillionក្នុងមួយឆ្នាំ)។ ជាងនេះទៅទៀតអ្នកជំនាញណែនាំថាសមុទ្រចិនខាងត្បូងគឺជាជម្រកនៃប្រេងឆៅ 11ពាន់លានបារ៉ែលរួមជាមួយនឹងឧស្ម័នធម្មជាតិ190 ពាន់ពាន់លានហ្វីតគូប។ ម្ល៉ោះហើយចិន​ប្រាថ្នា​ចង់​គ្រប់​គ្រង​លើសមុទ្រ​ចិន​ខាង​ត្បូង​ខ្លាំង​ណាស់​រហូត​ដល់​បាន​បង្កើត​កោះ​សិប្បនិម្មិត​ក្នុង​តំបន់ថែមទៀតផង។ 

តើ​អ្នក​គិត​ថា​តៃវ៉ាន់​នឹង​អាច​ការពារ​ខ្លួន​ឯងហើយអាចរក្សាការគ្របដណ្តប់របស់ខ្លួនបានទេនៅក្នុង​ឧស្សាហ​កម្ម​semiconductorមួយនេះ? ម្យ៉ាងទៀតឥណ្ឌាគួរតែគាំទ្រតៃវ៉ាន់ និងបង្កើតទំនាក់ទំនងល្អជាមួយតៃវ៉ាន់ដែរទេ ដើម្បីធ្វើពាណិជ្ជកម្មដោះដូររវាងបន្ទះឈីប ឬបច្ចេកវិទ្យាផ្សេងៗ??


ថ្ងៃអង្គារ, 31 ខែមករា 2023 15:38  BeeTube News