BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

ថ្ងៃអង្គារ, 31 ខែមករា 2023 13:59  មានជ័យ

2023-01-31 13.53.34

លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរាបានបង្ហាញនូវរូបចម្លាក់មួយចំនួនទាក់ទងនឹងក្បាច់វាយគ្នាដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញរូបចម្លាក់ទាំងនោះមាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿនខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាងនាខឿនខាងត្បូងសាលរបាំ នៃប្រាសាទតាព្រហ្មចម្លាក់ប្រមាណ៨រូបបានឆ្លាក់តម្រៀបគ្នាជាជួរដោយមានជាក្បាច់ឱបក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក ជាដើម។ ក្រៅពីនោះមានឆ្លាក់ដាច់ពីគេនៅផ្នែកខាងត្បូងនៃប្រាសាទនេះផងដែរ។

2023-01-31 13.53.20

នៅប្រាសាទតាព្រហ្មដដែលត្រង់ចម្លាក់ដែលមានមនុស្សពីរនាក់ឡើងជង្គង់។ រូបនេះត្រូវបានលោក ភឹង តារា យល់ថាជាគុនខ្មែរដោយគេឃើញមានមនុស្សពីរនាក់​កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេងសង្កត់ចុះក្រោមឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញ​យកដៃស្តាំរបស់ខ្លួនចាប់ទប់ជង្គង់នោះកុំឲ្យមកត្រូវមុខបាន។ អ្នកស្រាវជ្រាវយល់ថា នេះប្រហែលជាការប្រកួតនៅក្នុងការហាត់សមប៉ុណ្ណោះដ្បិតអីនៅប៉ែកខាងស្តាំនៃរូបឃើញមានមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់យកដៃចង្អុលមកអ្នកទាំងពីរហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។

ចំណែកចម្លាក់នៅជញ្ជាំងប្រាសាទព្រះខ័នវិញលោក ភឹង​ តារា ពន្យល់ថា គេឃើញនៅ​លើសសរផ្អោបឃើញមានមនុស្សពីរនាក់ចាប់ឱបកាច់គ្នាដោយអ្នកខាងឆ្វេងចាប់កាច់ កគូប្រកួតមកក្រោមតែអ្នកស្តាំនោះវិញក៏ខំឱបចាប់ភ្លៅដៃគូខ្លួនជាប់ដើម្បីកុំឲ្យកាច់ផ្តួលខ្លួនបាន។ ដោយសារជាចម្លាក់ល្អិតដូច្នេះចម្លាក់ទាំងនោះពុំសូវមានអ្នកស្គាល់ និងចាប់ អារម្មណ៍ទេ ពួកគេតែងទៅ និងមកហួសជានិច្ច៕ 

2023-01-31 13.53.25

2023-01-31 13.53.29

2023-01-31 13.53.37

2023-01-31 13.53.40

2023-01-31 13.53.43

2023-01-31 13.53.46

2023-01-31 13.53.51


 


ថ្ងៃអង្គារ, 31 ខែមករា 2023 13:59  មានជ័យ