BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តំបន់មាត់សមុទ្រក្លាយជាទិសដៅទេសចរណ៍នាំមុខ

ថ្ងៃអង្គារ, 31 ខែមករា 2023 11:49  លាង ឡា

2023-01-31 11.44.24

ភ្នំពេញ៖ ភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ បានដើរកម្សាន្តនៅសប្ដាហ៍ចុងខែមករាខណៈខេត្តព្រះសីហនុ និងខេត្តកំពតបានក្លាយជាគោលដៅទេសចរណ៍នាំមុខ។ របាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករានេះថា គិតចាប់ពីថ្ងៃទី២៣-២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរ សរុប៦០៦,១៧៥នាក់ និងភ្ញៀវបរទេស៤៩,៥៩២នាក់។ ក្រសួងឱ្យដឹងបន្តថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវច្រើនទៅកម្សាន្តរួមមាន៖ ខេត្តព្រះសីហនុ១៨៤,៩២៩នាក់, កំពត ៦៥,៧៨៧នាក់, បាត់ដំបង៦១,៧៣៧នាក់, សៀមរាប៤៧,៦៧៦នាក់, កំពង់ចាម៤២,០៤០នាក់, រាជធានីភ្នំពេញ៣៩,០៧២នាក់, ប៉ៃលិន៣៣,០៦៥នាក់ និងខេត្តកែប ចំនួន៣២,៧៤៦នាក់។

យ៉ាងណាក៏ដោយរបាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ក្នុងសប្តាហ៍កន្លងមកនេះគឺបានមកពីចរន្តភ្ញៀវទេសចរ ដែលបានដើរកម្សាន្តនារយៈពេល២ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃចន្ទ និងអង្គារ) ខណៈដែលសម្រាប់រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះកម្ពុជាទទួលភ្ញៀវសរុប្រមាណ១លាននាក់។ ក្រសួងបានចាត់ទុកការកើនឡើងនៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ២០២៣នេះថា ជាសញ្ញាវិជ្ជមានជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិ៕

2023-01-31 11.44.27

2023-01-31 11.44.32


 


ថ្ងៃអង្គារ, 31 ខែមករា 2023 11:49  លាង ឡា