BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើប្រទេសណានឹងទទួលបានប្រយោជន៍ដ៏ធំនៅពេលដែលសហរដ្ឋអាមេរិកមានអតិផរណា?

ថ្ងៃចន្ទ, 30 ខែមករា 2023 15:13  BeeTube News

2023-01-30 15.07.46 (1) (1)

វិបត្តិ​សេដ្ឋកិច្ច​របស់​អាមេរិក​នឹង​ធ្វើ​ឲ្យធ្លាក់ចុះ​សេដ្ឋកិច្ចរបស់​ឥណ្ឌា​ ប៉ុន្តែដោយរបៀបណា? អតិផរណាបានវាយលុកសេដ្ឋកិច្ចឥណ្ឌាយ៉ាងធ្ងន់ធ្ងរ។ ឥណ្ឌាគឺជាប្រទេសមួយដែល​មាន​អតិផរណា​ខ្ពស់​ជាង​គេបើប្រៀបធៀបទៅនឹងបណ្តា​ប្រទេស​អាស៊ីផ្សេងៗទៀតក្នុងតំបន់។ ប៉ុន្តែអ្នកជំនាញកំពុងរំពឹងថាសេដ្ឋកិច្ចឥណ្ឌានឹងត្រលប់មកវិញបន្តិចម្តងៗក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ខណៈពេលដែលសហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​កម្រិត​ស្រាល​ជា​យូរ​មក​ហើយ និងសេដ្ឋកិច្ច​មិនទាន់បានបង្ហាញ​​​ដំណើរការ​ល្អ​បំផុត​របស់​ខ្លួន​ទេ ជា​លទ្ធផលអ្នក​វិភាគ​និយាយ​ថាសេដ្ឋកិច្ច​ឥណ្ឌា​អាច​នឹង​ឃើញ​កំណើន​យឺត។ របាយការណ៏ថ្មីៗនេះបានបង្ហាញថាសហរដ្ឋអាមេរិកបង្កើតបានជិត18%នៃទីផ្សារនាំចេញទំនិញរបស់ប្រទេសឥណ្ឌា និងច្រើនជាង 60% នៃការនាំចេញ IT និង ITeS របស់ឥណ្ឌា។ ទស្សនវិស័យការនាំចេញនិងការវិនិយោគរបស់ឥណ្ឌាក៏ទំនងជានឹងរងផលប៉ះពាល់ផងដែរជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានការកំណើនយឺត។

ខណៈពេលដែលអ្នកជំនាញមិនទាន់ប្រាកដថាតើវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកមានរួចហើយឬនៅ រឺក៏ជិតមកដល់ក្នុងពេលឆាប់ៗនេះនោះទេ ធនាគារកណ្តាលបាននឹងកំពុងប្រើប្រាស់គោលនយោបាយរូបិយវត្ថុរបស់ខ្លួនរួចមកហើយដើម្បីគ្រប់គ្រងអតិផរណា។ ជាលទ្ធផលការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាត្រូវបានរំពឹងថានឹងកើតឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផងដែរ ហើយវិធីនេះ ផលប៉ះពាល់ក៏នឹងអាចមើលឃើញលើសេដ្ឋកិច្ចឥណ្ឌាជាប្រាកដ! វិទ្យាស្ថានស្រាវជ្រាវNomuraប្រទេសឥណ្ឌូនេស៊ីរំពឹងថាកំណើនផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌានឹងកើនឡើងជាមធ្យម 7.2% នៅលើមូលដ្ឋានប្រចាំឆ្នាំក្នុងឆ្នាំ 2022 ហើយនឹងប្រែទៅជា 5.4%វិញ ក្នុងឆ្នាំ 2023។មាន​ទស្សនៈ​មួយ​ទៀត​ដែល​បង្ហាញ​ថាឥណ្ឌា​អាច​នឹងអាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ជឿនលឿន។ យោងទៅតាមលោក Samiran Chakrabortyអ្នកសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានលើកឡើងថា"ឥណ្ឌាដែលជាប្រទេសនាំចូលទំនិញច្រើនជាងនាំចេញគួរតែទទួលបានផលប្រយោជន៍នៅក្នុងអតិផរណានេះ។ ដោយសារតែការបង្កើតគោលនយោបាយគឺផ្តោតទាំងស្រុងលើអតិផរណានាពេលបច្ចុប្បន្នដូចនេះក្នុងផ្លូវម្យ៉ាងវានឹងអាចផ្តល់ផលប្រយោជន៍មកដល់ប្រទេសឥណ្ឌា។ តើ​អ្នក​គិត​ថា​វិបត្តិ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ឥណ្ឌា​​ឬ​​អត់​នៅ​ពេល​អនាគត?មួយវិញទៀតហេតុអ្វី​បាន​ជា​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌា​ល្អប្រសើរ​ជាងបណ្តា​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត?

 


ថ្ងៃចន្ទ, 30 ខែមករា 2023 15:13  BeeTube News