BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេស្ថិតក្នុងរាជធានីភ្នំពេញ

ថ្ងៃចន្ទ, 30 ខែមករា 2023 11:17  លាង ឡា

2023-01-30 11.13.28

ភ្នំពេញ៖ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតមាននៅរាជធានីភ្នំពេញខណៈខេត្តកណ្ដាល និងខេត្តកំពង់ចាមស្ថិតក្នុងតួលេខខ្ពស់ផងដែរ។ នេះបើយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងាឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ លោកស្រី មឹន មាណវី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា ក្នុងឆ្នាំ២០២២កន្លងទៅ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន២៩៧៦ករណី បណ្ដាលឲ្យស្លាប់ចំនួន១៧០៩នាក់ និងរងរបួសជាង៤ពាន់នាក់ ខណៈចំនួនអ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។

ចំពោះមូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ត្រូវបានលោកស្រី មឹន មាណវី បញ្ជាក់ថា ដោយសារការបើកបរលើសល្បឿនកំណត់មិនគោរពសិទ្ធិមិនប្រកាន់ស្ដាំ វ៉ាជែង បត់ ស្រវឹង កត្តាយានយន្ត ជាដើម។ ជាមួយគ្នានេះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា សមត្ថកិច្ចបានបញ្ជូនករណីគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការចំនួន១០២៧ករណី និងបានដោះស្រាយចំនួន១២១ករណី កំពុងអង្កេតចំនួន៦៦៤ករណី ព្រមទាំងបញ្ជូនជនល្មើសចំនួន៣១៦នាក់ ទៅតុលាការ ៕

2023-01-30 11.13.33

2023-01-30 11.13.24


 


ថ្ងៃចន្ទ, 30 ខែមករា 2023 11:17  លាង ឡា