BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អនុសាសន៍៥ចំណុចសម្រាប់គណៈកម្មការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរនៅតាមច្រកទ្វារព្រំដែន

ថ្ងៃសុក្រ, 27 ខែមករា 2023 13:56  មានជ័យ

2023-01-27 13.45.42

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានផ្តល់អនុសាសន៍ចំនួន៥ចំណុចសម្រាប់គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទេសចរ និងអ្នកដំណើរនៅតាមច្រកទ្វារព្រំដែនជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស។ ការផ្តល់អនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី០១របស់គណៈកម្មការអន្តរក្រសួងនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះនៅទីស្តីការក្រសួងទេសចរណ៍។ អនុសាសន៍ណែនាំទាំង៥ចំនុចនោះរួមមាន៖

ទី១- អនុវត្តតួនាទីភារកិច្ចគណៈកម្មការអន្តរក្រសួងនេះតាមសេចក្តីសម្រេចដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរឲ្យកាន់តែប្រសើរ។ គណៈកម្មការអន្តរក្រសួងនេះគឺជាយន្តការល្អ និងអនុវត្តការងារបានប្រសិទ្ធភាពខ្ពស់ ដែលប្រទេសខ្លះនៅអឺរ៉ុបក៏បានសិក្សាយកគំរូតាមយន្តការអន្តរក្រសួងដែលកម្ពុជាកំពុងអនុវត្តផងដែរ។

ទី២- យកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹងរបស់ភ្ញៀវទេសចរ ក៏ដូចជាកាត់ បន្ថយរបាំងមិនចាំបាច់ លុបបំបាត់ភាពអសកម្ម ដែលធ្វើឲ្យប៉ះពាល់ និងរំខានដល់ការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ។

2023-01-27 13.46.16

ទី៣- បន្តផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាស្តីពីដំណើរទេសចរណ៍បើកបរដោយខ្លួនឯងតាមផ្លូវគោក ដើម្បីទាក់ទាញភ្ញៀវទេសចរបើកបរដោយខ្លួន ឯងពីបណ្តាប្រទេសជិតខាង ជាពិសេសភ្ញៀវទេសចរចិនដែលមកតាមព្រំដែនកម្ពុជា-ឡាវ។

ទី៤- ណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នដូចជាអន្តោប្រវេសន៍ គយនិងរដ្ឋាករ និងចត្តាឡីស័កដែលត្រូវបម្រើការនៅតាមច្រកទ្វារអន្តរជាតិត្រៀមលក្ខណៈសម្បត្តិ សម្រាប់កំពង់ផែទេសចរណ៍ខេត្តកំពតដែលនឹងបើកដំណើរឆាប់ៗខាងមុខនេះ។

ទី៥- គណៈកម្មការអន្តរក្រសួងត្រូវជួបប្រជុំរៀងរាល់ត្រីមាស (៣ខែ) ម្តង ដើម្បីត្រួតពិនិត្យ និងពង្រឹងគុណភាពការងារចំពោះមុខក៏ដូចជាដោះស្រាយបន្ទាន់បញ្ហាអវិជ្ជមាននានា។

គួររំលឹកថា គណៈកម្មការអន្តរក្រសួងនេះក្រោយពីត្រូវបានបង្កើតឡើងបានធ្វើការងារយ៉ាងសកម្ម ដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានធ្វើដំណើរចូលមកប្រទេសកម្ពុជាដោយស្រួល និងគ្មានភាពសាំញ៉ាំហើយក្នុងនោះក៏បានសម្រួលឱ្យពលរដ្ឋថៃ ដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃអាចធ្វើដំណើរចូលមកលេងខេត្ត សៀមរាបបានដោយមិនចាំបាច់មានលិខិតឆ្លងដែនផងដែរដោយប្រើប្រាស់ត្រឹមបណ្ណព្រំដែនប៉ុណ្ណោះ៕ 

2023-01-27 13.45.48

2023-01-27 13.45.53

2023-01-27 13.45.57

2023-01-27 13.46.01

2023-01-27 13.46.05

2023-01-27 13.46.09

2023-01-27 13.46.13


 


ថ្ងៃសុក្រ, 27 ខែមករា 2023 13:56  មានជ័យ