BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះការរើសអើងសាសនានៅកម្ពុជា

ថ្ងៃសុក្រ, 27 ខែមករា 2023 11:13  លាង ឡា

2023-01-27 11.08.04

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសប្រឆាំងដាច់ខាតរាល់ការរើសអើងសាសនាណាមួយ និងមិនត្រូវឲ្យកើតមានជម្លោះសាសនានោះដែរ ខណៈរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ។ មានប្រសាសន៍ក្នុងពិធីខួប១០០ឆ្នាំ នៃសម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជានាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលប្រឆាំងរាល់ទង្វើការបែងចែកក្នុងចំណោមប្រជាជនដែលបណ្ដាលមកពីភាពខុសគ្នានៃជំនឿសាសនាសំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនា។

2023-01-27 11.08.14

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ទៀតថា កម្ពុជាមានមោទនភាពយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួនដោយប្រកាន់ខ្ជាប់សាសនាផ្សេងៗពីគ្នាប៉ុន្តែមានសាមគ្គីភាពគ្នាល្អមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នអង្គភាពនានាពាក់ព័ន្ធធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋគោរពសាសនា៕

2023-01-27 11.08.11


 


ថ្ងៃសុក្រ, 27 ខែមករា 2023 11:13  លាង ឡា