BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើដ្រូនផ្លាស់ប្តូរអនាគតនៃសង្គ្រាមយ៉ាងដូចម្តេច?

ថ្ងៃព្រហស្បតិ៍, 26 ខែមករា 2023 16:12  BeeTube News

2023-01-26 16.07.04

សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រើប្រាស់ដ្រូនដើម្បីកំនត់គោលដៅវាយប្រហារនៅក្នុងសង្គ្រាមភេរវករក្រោយកើតឡើងព្រឹត្តិការណ៍ថ្ងៃទី០៩ ខែវិច្ឆិកាភ្លាមៗនោះ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលនៃ CIA បានចាប់ផ្តើមប្រើដ្រូនអ្នកប្រមាញ់តាំងពីចុងឆ្នាំ 2001 មកម្ល៉េះដើម្បីស្វែងរកគោលដៅដែលជាលោកអាល់កៃដានិងមេដឹកនាំតាលីបង់នៅអាហ្វហ្គានីស្ថាន។ ការសម្លាប់គោលដៅដោយប្រើប្រាស់ដ្រូនដែលត្រូវបានកត់សម្គាល់ឃើញដំបូងគឺកើតឡើងនៅថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ2001 នៅអាហ្វហ្គានីស្ថាននៅពេល ដែលដ្រូនដែលគ្រប់គ្រងឡើងដោយCIAបានបាញ់មីស៊ីលមកលើ​រថយន្ត​ដឹក​ជនសង្ស័យដែលជាមេដឹកនាំ​អាល់កៃដា តាំងពីពេលនោះមកការប្រើប្រាស់ដ្រូនសម្រាប់ការសម្លាប់គោលដៅបានក្លាយជាគន្លឹះធាតុផ្សំនៃយុទ្ធសាស្រ្តប្រឆាំងភេរវកម្មរបស់អាមេរិកដែល​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយនៅតាមបណ្តាប្រទេសដូចជាប៉ាគីស្ថាន យេម៉ែន សូម៉ាលី និងសូម្បីតែប្រទេសលីប៊ី។ 

បច្ចុប្បន្ននេះរយៈពេល20ឆ្នាំក្រោយ ទិដ្ឋភាពគួរឱ្យកត់សម្គាល់បំផុតមួយនៅក្នុងជំលោះអូសបន្លាយរវាងរុស្ស៊ី និងអ៊ុយក្រែនគឺជាការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់រុស្ស៊ី ជាពិសេសនៅក្នុងទម្រង់នៃប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច។ ឥឡូវនេះប្រព័ន្ធទាំងនេះត្រូវបានរចនាឡើងដើម្បីរំខានដំណើរប្រតិបត្តិការរបស់បណ្តាញទំនាក់ទំនង និងប្រព័ន្ធរ៉ាដារបស់សត្រូវ។ ពួកវាត្រូវបានគេប្រើដើម្បីធ្វើអោយច្របូកច្របល់ប្រព័ន្ធទំនាក់ទំនងរបស់ក្រុមយោធាអ៊ុយក្រែនដែលធ្វើអោយបង្កការលំបាកដល់ការសម្រេចធ្វើសកម្មភាពណាមួយរបស់ពួកគេដោយវាបានបិទបាំងលើប្រព័ន្ធរ៉ាដាការពារដែនអាកាសរបស់អ៊ុយក្រែន។ ម្យ៉ាងទៀតរុស្ស៊ីក៏បានប្រើប្រាស់យ៉ាងទូលំទូលាយផងដែរសំរាប់ការឈ្លបយកការណ៍ការកំណត់រកគោលដៅ និងពេលខ្លះប្រើជាអាវុធថែមទៀតផង។ នេះអនុញ្ញាតឱ្យរុស្ស៊ីវាយប្រហារលើកងកម្លាំងអ៊ុយក្រែនជាមួយនឹងកម្រិតនៃភាពជាក់លាក់បំផុតនិងអាចងាយស្រួលបំបាំងកាយថែមទៀតផងដែលមិនមែនងាយស្រួលទេសំរាប់យន្តហោះបញ្ជាឡើងដោយអ្នកបើក។ វាក៏អាចជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដែលមនុស្សជាអ្នកប្រឡូកទៅក្នុងសមរភូមិនោះផ្ទាល់។

2023-01-26 16.07.09

តើអនាគតនៃសង្គ្រាមនឹងលែងមានមនុស្សពិតប្រយុទ្ធគ្នាហើយរឺ? មិនត្រឹមតែរុស្ស៊ីប៉ុណ្ណោះទេសូម្បីតែប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិកហើយចក្រភពអង់គ្លេសក៏បានដឹងថាសង្គ្រាមដ្រូនគឺជាវិធីម្យ៉ាងដែលថោក និងគ្មានហានិភ័យក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមសម័យទំនើបនេះ និងប្រសិនបើទាហាននឹងនៅតែបន្តកើនឡើងកាន់តែខ្លាំងតើនឹងមានរឿងអ្វីកើតឡើងចំពោះទាហានរាប់សិបនាក់ដែលកំពុងឈរជើងនៅជុំវិញពិភពលោក តើម៉ាស៊ីននឹងអាចជំនួសពួកគេដែររឺទេ?លើកទីមួយដែលរុស្ស៊ីប្រើដ្រូននៅក្នុងសង្គ្រាមគឺក្នុងអំឡុងពេលកើតមានបន្តជម្លោះ​នៅ​ស៊ីរី​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នា2011។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមអន្តរាគមន៍យោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរីចាប់តាំងពីខែកញ្ញាឆ្នាំ2015មកនិងគន្លឹះសំខាន់មួយនៃយុទ្ធនាការរបស់ពួកគេគឺការប្រើប្រាស់ដ្រូននេះ។ រុស្ស៊ីបានប្រើដ្រូនជាច្រើនប្រភេទ រួមមានOrland 10 និងForepostដើម្បីប្រមូលចារកម្មលើក្រុមឧទ្ទាមស៊ីរីក៏ដូចជាដើម្បីកំណត់ទីតាំងរបស់ពួកគេជាមួយការវាយប្រហារតាមអាកាស។

យោធារុស្ស៊ីក៏បានប្រើដ្រូនដើម្បីតាមដានចលនារបស់អ្នកប្រយុទ្ធIsis និងដើម្បីតាមដានក្បួនរថយន្តរបស់ពួកគេ។ ដ្រូនមួយគួរឱ្យកត់សម្គាល់ត្រូវបានប្រើប្រាស់ដោយរុស្ស៊ីនៅក្នុងជម្លោះអ៊ុយក្រែនបច្ចុប្បន្នគឺOrland10. វាមានទម្ងន់ស្រាលនិងត្រូវបានបំពាក់ដោយកាមេរ៉ាកម្រិតខ្ពស់និងអាចហោះហើរបានរយៈពេលដល់ទៅ12ម៉ោង។ ដ្រូនមួយផ្សេងទៀតដែលត្រូវបានប្រើដោយរុស្ស៊ីក្នុងសង្គ្រាមនេះគឺ zala421 វាមានទំហំតូចដែលអាចបង្ហោះឡើងដោយមនុស្សតែម្នាក់បាននិងមានរយៈចម្ងាយហោះហើររហូតដល់ ៥០ គីឡូម៉ែត្រ។ រឿងមួយទៀតដែលដ្រូនបានជួយរុស្ស៊ីគឺការដឹកនាំការបាញ់ប្រហារមកលើទីតាំងរបស់អ៊ុយក្រែនយ៉ាងជាក់លាក់ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះ និងប្រហែលជាត្រូវបានប្រើប្រាស់ច្រើនបំផុតដែរគឺជាដ្រូនរបស់អ៊ីរ៉ង់មួយប្រភេទដែលមានឈ្មោះថា the shayad129 នេះហើយ។​​​ វាត្រូវបានបំពាក់ដោយស៊ែនស័រជាច្រើនប្រភេទ និងបញ្ចូលជាកាំមេរ៉ា Electro-Optical ដែរ និងអាចហោះហើរបានរយៈពេល២៤ម៉ោង។ 

ទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ីរ៉ង់ក្នុងការផ្គត់ផ្គង់ដ្រូននេះគឺអាចរាប់ចាប់តាំងពីការផ្តល់ជំនួយយោធារបស់ពួកគេទៅកាន់ប្រទេសស៊ីរីមកម្ល៉េះនៅក្នុងសង្គ្រាមស៊ីរីនិងអ៊ីរ៉ាក់ដោយប្រទេសទាំងពីរមានផលប្រយោជន៍ពីការរក្សារបបរបស់លោក Bashar al-Asad នោះហើយជាពេលដែលប្រទេសទាំងពីរចាប់ផ្តើមធ្វើការរួមគ្នាដើម្បីបង្កើត Drone ថ្មី។អនាគត​នៃ​សង្គ្រាម​ទំនង​ជា​កាន់តែកើនឡើងការប្រើប្រាស់ដ្រូនដោយសារតែប្រសិទ្ធភាពនៃការអាចឈ្លបយកការណ៍នៅក្នុងពេលវេលាជាក់ស្តែង ក៏ដូចជាសម្រាប់ការប្រើជាអាវុធ និងអាច​តាម​ប្រមាញ់ភេរវករនៅបរទេសជាដើម។ មិនតែប៉ុណ្ណោះវាថែមទាំងមានតំលៃថោក ងាយស្រួលជួសជុល និងមានប្រសិទ្ធភាព ព្រមទាំងអាចហោះហើរបានរយៈពេលយូរជាងដោយមិនចាំបាច់ត្រូវចាក់ប្រេងបន្ថែម និងអាចកាចបន្ថយចំនួនជនរងគ្រោះដែលចុះទៅប្រតិបត្តិការផ្ទាល់នៅកន្លែងមានគ្រោះថ្នាក់បានដោយជំនួសមកវិញដោយការប្រើប្រាស់ដ្រូន។

2023-01-26 16.07.16


 


ថ្ងៃព្រហស្បតិ៍, 26 ខែមករា 2023 16:12  BeeTube News