BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្ដូបរំលឹកអនុស្សាវរីយ៍មិត្តភាពកម្ពុជា-បារាំងក្នុងសង្គ្រាមលោកលើកទី១ត្រូវបានបញ្ចុះបឋមសិលាចាប់ផ្តើមសាងសង់ហើយ

ថ្ងៃព្រហស្បតិ៍, 26 ខែមករា 2023 14:16  មានជ័យ

2023-01-26 14.07.44

វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨ ឬស្ដូបរំលឹកអនុស្សាវរីយ៍មិត្តភាពកម្ពុជា-បារាំងត្រូវបានធ្វើពិធីប្រុងពាលីបញ្ចុះបឋមសិលាចាប់ផ្តើមសាងសង់ហើយ កាលពីថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនៅសួនច្បារមុខស្ថានទូតបារាំងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Olivier Becht រដ្ឋមន្ត្រីប្រតិភូអមនៃក្រសួងអឺរ៉ុប និងការបរទេសបារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសនិងអ្នកពាក់ព័ន្ធយ៉ាងច្រើន។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៏ថា រាជរដ្ឋាភិបាលបានសម្រេចធ្វើការសាងសង់ឡើងវិញនូវវិមានរំលឹកដល់អ្នកដែលបានទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១នៅក្នុងឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨ ដែលធ្លាប់បានសាងសង់ឡើងកាលពីឆ្នាំ១៩២៥បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី១តែត្រូវរបបប្រជាធិបតេយ្យបំផ្លាញចោល។ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចកំណត់យកទីតាំងនៅក្នុងទីធ្លាមុខស្ថានទូតបារាំងខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់សាងសង់វិមាននេះឡើងវិញដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ១៩៧៩មកបានខិតខំស្តារ និងលើកតម្លៃនូវរាល់សមិទ្ធផលនានា ដែលនៅសេសសល់ពីការកម្ទេចចោលរបស់ខ្មែរក្រហម និងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំង ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរយូរអង្វែងតទៅ ។

2023-01-26 14.07.49

បើតាមលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ការសម្រេចសាងសង់វិមាននេះ គឺដើម្បីរំលឹកដល់ជ័យជម្នះនៅក្នុងសង្គ្រាមលោកលើកទី១របស់បារាំងលើអាល្លឺម៉ង់ផង ដើម្បីរំឭកដល់ពលីកម្មរបស់យុទ្ធជនស្ម័គ្រចិត្តកម្ពុជា ក្នុងការជួយច្បាំងបារាំងនៅក្នុងសង្គ្រាមនោះផង និងជាការថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះព្រះមហាក្សត្រព្រះករុណា ព្រះបាទស៊ីសុវត្ថិ ដែលបានបញ្ជូនកងជីវពលខ្មែរ ទៅជួយធ្វើសង្គ្រាមបារាំងដល់ទឹកដីបារាំង នៅក្នុងចន្លោះឆ្នាំ១៩១៦ ដល់ឆ្នាំ១៩១៨ផង។ កងជីវពលរបស់កម្ពុជា ដែលបានបញ្ជូនចេញទៅច្បាំងនៅក្នុងប្រទេសបារាំងនាសម័យកាលនោះ ភាគច្រើនជាយុវជនគ្មានបទពិសោធន៍នៅក្នុងសង្គ្រាមនិងត្រូវប្រឈមនឹងអាកាសធាតុត្រជាក់យ៉ាងខ្លាំងលើកទីមួយនៅក្នុងជីវិតរបស់ពួកគាត់។

គួររំលឹកថា វិមានរំលឹកអ្នកដែលបានអនិច្ចកម្មត្រូវបានកសាងឡើងនៅឆ្នាំ១៩២៥ដើម្បីរលឹកដល់ជ័យជំនះរបស់បារាំងលើអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី១ និងដើម្បីរំលឹកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំងក្នុងសង្គ្រាមលោកលើកទី១ ប៉ុន្តែខ្មែរក្រហមបានបំផ្ទុះគ្រាប់បែកបំផ្លាញកាលពីឆ្នាំ១៩៧៧ ដែលជាហេតុនាំឲ្យបាត់រូបរាងចាប់ពីពេលនោះមក។ ដោយមើលឃើញពីសារៈសំខាន់នៃចំណងការទូតរបស់កម្ពុជា ជាមួយបារាំងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចឲ្យសាងសង់វិមាននេះឡើងវិញ និងនៅទីតាំងដើម។

2023-01-26 14.07.53

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន៣ថ្នាក់ធ្វើអំពីបេតុងក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប១៤,២២ម៉ែត្រ X ១៤,២២ម៉ែត្រ និងកម្ពស់សរុប១២,៧៤ម៉ែត្រ។ ថ្នាក់ទី១កម្ពស់១,១០ម៉ែត្រ លម្អដោយសួនច្បារថ្នាក់ទី២ កម្ពស់២,១០ម៉ែត្រ ថ្នាក់ទី៣ កម្ពស់ ៩,៣៧ម៉ែត្រ បដិមាទាហានខ្មែរ-បារាំងកម្ពស់ពីបាទជើងដល់ចុងស្លឹកកន្ទួត៣,៣៧ម៉ែត្រ និងស្ថិតនៅកម្ពស់១២,៧៤ម៉ែត្រ ពីកម្រិតកម្ពស់សូន្យរូបសំណាកសត្វតោធ្វើអំពីលង្ហិន ចំនួន៤រចនាតាមសិល្បៈខ្មែរស្ថិតនៅតាមជ្រុងនៃអនុទិសតំណាងឲ្យឆ្មាំនៃអនុទិសទាំង៤។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់នៅចំពោះមុខលោក ម៉ាក្រុង ប្រធានាធិបតីបារាំងនៅទីក្រុងប៉ារីសកាលពីថ្មីៗនេះថា សម្តេចបានអនុញ្ញាតឲ្យមានការសាងសង់រូបសំណាកមិត្តភាពនេះឡើងវិញ៕ 

2023-01-26 14.07.58

2023-01-26 14.08.14

2023-01-26 14.08.02


 

2023-01-26 14.08.05

2023-01-26 14.08.08

2023-01-26 14.08.11

2023-01-26 14.08.18


 


ថ្ងៃព្រហស្បតិ៍, 26 ខែមករា 2023 14:16  មានជ័យ