BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្គាល់រមណីយដ្ឋានល្បាក់កំរោញទេ? នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ថ្ងៃពុធ, 25 ខែមករា 2023 14:58  មានជ័យ

2023-01-25 14.49.46 (1)

រមណីយដ្ឋានល្បាក់កំរោញហាក់ដូចជាមិនទាន់ល្បីប៉ុន្មានទេ ប៉ុន្តែវាគឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ដើម្បីទៅដល់រមណីយដ្ឋាននេះអ្នកទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៤៩-៥០មានចម្ងាយ៤៨ គ.ម ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ២៣៧គ.ម ពីរាជធានីភ្នំពេញ។ នេះបើតាមការឲ្យដឹងពីមន្ទីទេសចរខេត្តពោធិ៍សាត់។ រមណីយដ្ឋានខាងលើនេះលម្អទៅដោយរុក្ខជាតិពណ៌បៃតងស្រស់ ជាពិសេសតាមដងផ្លូវ (ក្រួសក្រហម) ចូលទៅកាន់ធារទឹកស្ទឹង ដែលហូរត្រជាក់ស្រេងមានព្រៃឫស្សីឃ្លៃលាយឡំជាមួយដើមឈើធំៗ ហាក់ដូចជាគម្រប ឬដំបូលធ្វើឲ្យទីតាំងនេះមានភាពត្រជាក់គួរជាទីមនោរម្យ។

បើតាមមន្ទីទេសចរខេត្តពោធិ៍សាត់ភាពទាក់ទាញនៅទីនោះគឺមានទឹកស្ទឹងថ្លាឆ្វេង ហូរប៉ប្រះផ្ទាំងថ្ម ខួបប្រាំងវស្សា (រដូវប្រាំង ទឹកតិចជាងវស្សា) ដែលធ្វើឲ្យភ្ញៀវទេសចរ អាចចូលលេងកម្សាន្ត (ងូតទឹកលេង) បានគ្រប់រដូវកាល និងមានរុក្ខជាតិម្លប់ត្រឈឹងត្រឈៃព្រមទាំងរំលេចទៅដោយផ្ទាំងថ្មដាធំៗនៃបាតស្ទឹង និងតាមច្រាំងស្ទឹងគួរឲ្យចង់អង្គុយលេងកម្សាន្ត និងទទួលទានអាហារប្រកបដោយខ្យល់អាកាសធម្មជាតិបរិសុទ្ធនិងមានផាសុកភាព។ មន្ទីទេសចរខេត្តបានឲ្យដឹងដែរថា បន្ទាប់ពីបានលេងកម្សាន្ដនៅរមណីយដ្ឋានល្បាក់កំរោញរួចហើយភ្ញៀវទេសចរ អាចបង្ហួសទៅទស្សនាចម្ការក្រូចពោធិ៍សាត់របស់ប្រជាពលរដ្ឋដាំផ្ទាល់ពិតៗ និងបានភ្លក្សរសជាតិក្រូចនៅទីនោះ ដែលមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។

2023-01-25 14.48.37

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា រមណីយដ្ឋានល្បាក់កំរោញលម្អទៅដោយរុក្ខជាតិពណ៌បៃតងស្រស់ជាពិសេស នៅតាមដងផ្លូវចូលទៅកាន់ដងស្ទឹងមានព្រៃឫស្សីឃ្លៃលាយឡំជាមួយដើមឈើធំៗដុះអមសងខាងដែលធ្វើឱ្យទីនេះមានភាពត្រជាក់គួរជាទីមនោរម្យ។ លោកបន្តថា ភាពស្រស់បំព្រងនៃព្រៃឫស្សីតូចៗ ដែលដុះទេរត្របាញ់ចូលគ្នាបែបនេះបានបង្កើតជាដំបូល មានម្លប់ត្រឈឹងត្រឈៃក្រោមខ្យល់ជំនោរបោកបក់បានរុញដើមឬស្សីប៉ះទង្គិចកកិតគ្នា បញ្ចេញនូវសំឡេងយ៉ាងរណ្តំដូចដូរតន្ត្រី និងមានរំលេចទៅដោយផ្ទាំងថ្មដាធំៗនៃបាតស្ទឹង និងតាមច្រាំងស្ទឹងគួរឱ្យចង់អង្គុយលេងកម្សាន្តទទួលទានអាហារ និងស្រូបខ្យល់បរិសុទ្ធក្រោមអាកាសធាតុដ៏ស្រទន់នេះ ។

រមណីយដ្ឋានល្បាក់កំរោញមានភាពទាក់ទាញនោះគឺកន្លែងនោះលេងមិនងាយមានគ្រោះថ្នាក់ទេដោយសារទីនោះវាមិនមែនជាប្រភេទទឹកធ្លាក់នោះទេវាគឺជាប្រភេទទឹកឈូដោយសារទឹកឈូវាមិនគ្រោះថ្នាក់នោះទេវាហូរសន្សឹមៗប៉ប្រះលើថ្មហើយសម្រាប់ខែប្រាំងគឺយើងអាចលេងបានធម្មតាតែសម្រាប់ខែវស្សាបើសិនជាទឹកឡើងធំយើងអាចមានបញ្ហាប្រឈមដោយសារទឹកឡើងខ្លាំងឡើងខ្ពស់ទឹកស្ទឹងកម្ពស់អាចដល់៧ទៅ៨ម៉ែត្រ ប៉ុន្តែសម្រាប់ខែនេះបើសិនជាទៅលេងគឺសមគួរណាស់។ លោកប្រធានមន្ទីរបានអំពាវនាវដល់ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅតាមរមណីយដ្ឋានទាំងអស់នៅក្នុងខេត្តចូលរួមរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ដោយត្រូវធ្វើការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីធ្វើឱ្យរមណីយដ្ឋានមានភាពស្រស់ស្អាតនិងបង្កើនភាពទាក់ទាញបន្ថែម៕ 

2023-01-25 14.48.42

2023-01-25 14.48.48

2023-01-25 14.48.52

2023-01-25 14.48.56

2023-01-25 14.49.00

2023-01-25 14.49.04

2023-01-25 14.49.17

2023-01-25 14.49.20

2023-01-25 14.49.25

2023-01-25 14.49.29

2023-01-25 14.49.38

2023-01-25 14.49.43


 


ថ្ងៃពុធ, 25 ខែមករា 2023 14:58  មានជ័យ