BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចាប់ផ្ដើមជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម

ថ្ងៃពុធ, 25 ខែមករា 2023 09:41  មានជ័យ

2023-01-25 09.33.25

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមអ្នកជំនាញឥណ្ឌាចាប់ផ្ដើមជួសជុលរៀបចំកម្រាលថ្មភក់ប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មដោយកំណាយរកថ្មភក់ដែលនៅរាយប៉ាយដើម្បីយកទៅដាក់នៅទីតាំងដើម នឹងយកជើងទម្របដិមាធំមួយដែលត្រូវបានរំកិលចេញកាលពីមុនមកតម្កល់នៅទីតាំងដើមនៅចំចំណុចកណ្ដាលនៃប្រាសាទ តាព្រហ្ម ហើយការងារនេះគ្រោងនឹងបញ្ចប់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។

អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្មលោក Sing Sood បានថ្លែងថា  ថ្មកម្រាលទីតាំងនេះបានបែកបាក់ច្រើនអន្លើរ និងចល័តខុសពីតាំងដើមបន្ថែមពីលើនោះមានថ្មកំពូលតួប្រាង្គប្រាសាទនេះក៏បានរលុះធ្លាក់មកខាងក្រោមនៅរាយប៉ាយជាមួយនិងជើងទម្រ។ លោកបណ្ឌិតបន្តថា កន្លងមក ដើម្បីសម្រួលចរាចរភ្ញៀវទេសចរអាជ្ញាធរជាតិអប្សរាបានរំកិលជើងទម្រនេះចេញទៅទីតាំងមានសុវត្ថិភាព និងក្រាលកម្រាលឈើពីលើដើម្បីឱ្យភ្ញៀវឆ្លងកាត់។ ប៉ុន្តែ មកដល់បច្ចុប្បន្នកម្រាលឈើបានពុកផុយដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរផង និងលើកតម្លៃទីតាំងនេះឡើងវិញទើបស្ថាប័នទាំងពីរសម្រេចជួសជុលកម្រាលថ្មភក់ឡើងវិញ។

2023-01-25 09.33.00

លោក Sing Sood បានបន្តថា ជាដំបូងក្រុមការងារបានធ្វើកំណាយស្វែងរកថ្មសិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម ប្រសិនរកឃើញមានថ្មដំបូលដែលជ្រុះធ្លាក់មកទីតាំងនេះក្រុមការងារនឹងយកទៅដាក់នៅទីតាំងដើមវិញ។ អ្នកជំនាញរូបនេះបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរឡើងវិញហើយ នឹងយកជើងទម្រដែលគេជឿថាសម្រាប់តម្កល់បដិមាប្រាជ្ញាបារមីមកតម្កល់នៅទីតាំងនេះឡើងវិញ ហើយភ្ញៀវទេសចរក៏បានដើរឆ្លងកាត់ដោយមានសុវត្ថិភាពព្រមទាំងបានស្វែងយល់កាន់តែច្បាស់ពីស្ថានភាពដើមប្រាង្គកណ្តាលរបស់ប្រាសាទតាព្រហ្មនេះពីព្រោះទីតាំងនេះមានភាពល្បីល្បាញ ហើយជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញចូលឆ្លងកាត់ទៅទស្សនាទីនេះមិនលុះពេល។

លោក Sing Sood បញ្ជាក់ទៀតថា តួប្រាង្គកណ្តាលរបស់ប្រាសាទតាព្រហ្មនេះមានលក្ខណៈពិសេស ដែលមានស្លាកស្នាមបិទកំបោរបាយអរដែលមាននៅសេសសល់មកដល់សព្វថ្ងៃ ដែលលោក Sing Sood សន្និដ្ឋានថា កាលពីសម័យកសាងប្រាង្គកណ្តាលនេះអាចគេបិទមាសឬប្រាក់ទៀតផង៕ 

2023-01-25 09.33.08

2023-01-25 09.33.32

2023-01-25 09.33.29

2023-01-25 09.33.35

2023-01-25 09.33.05



 

2023-01-25 09.33.11

2023-01-25 09.33.15

2023-01-25 09.33.19

2023-01-25 09.33.22


 


ថ្ងៃពុធ, 25 ខែមករា 2023 09:41  មានជ័យ