BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទ “សុំស្រលាញ់សុំអាំងប៉ាវ” របស់ លី អ៊ីវ៉ាធីណា ផ្ទុះម្តងទៀតបន្ទាប់ពីចេញផ្សាយបានមួយឆ្នាំ

ថ្ងៃចន្ទ, 23 ខែមករា 2023 15:49  BeeTube News

2023-01-23 15.37.16

អ្នកចម្រៀងជំនាញភាសាចិនអ្នកនាងលីអ៊ីវ៉ាធីណាដែលតែងតែមានទឹកចិត្តប្រពៃច្រៀងចំរៀងភាសាចិនចែកជូនបណ្តាបងប្អូនអ្នកគាំទ្រស្តាប់ ជាពិសេសនៅក្នុងឳកាសបុណ្យប្រពៃណីធំៗ​របស់ចិន នៅក្នុងឆ្នាំថ្មីនេះថ្វីបើអ្នកនាងមិនបានបញ្ចេញបទចម្រៀងថ្មីៗដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិននៅក្នុងផលិតកម្ម Town ពិតមែន តែបទចម្រៀងមួយបទរបស់នាងផ្សាយចេញកាលពីឆ្នាំទៅ«សុំស្រលាញ់សុំអាំងប៉ាវ» បានធ្វើអោយផ្ទុះឡើងសារជាថ្មីនៅក្នុងឆ្នាំនេះផងដែរ។ កាលពីឆ្នាំ២០២១កន្លងមកបទចម្រៀងមួយបទរបស់អ្នកលីអ៊ីវ៉ាធីណាដែលមានចំណងជើងថា«សុំស្រលាញ់សុំអាំងប៉ា​​​វ» ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែល បន្ទាប់មកនៅឆ្នាំ២០២២បទចម្រៀងមួយបទទៀតរបស់នាងដែលបានចេញផ្សាយសំរាប់រដូវកាលចូលឆ្នាំនេះផងដែរគឺបទ«កើបលាបឆ្នាំថ្មី»ក៏បានបន្តចេញផងដែរ។ 

2023-01-23 15.37.21

ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ ផលិតកម្មមិនបានមានគំរោងចេញផ្សាយបទចូលឆ្នាំទី៣សំរាប់អ្នកនាងលីអ៊ីវ៉ាធីណាទេជំនួសមកវិញដោយបទមនោសញ្ចេតនា«ព្រមធ្វើមិត្តកំដរបងសេដ»ទៅវិញដែលបានចេញផ្សាយកាលពីថ្ងៃទី១០​​​ ខែមករាកន្លងទៅនេះ។ ថ្វីបើនៅក្នុងផលិត Townមិនបានបញ្ចេញបទចូលឆ្នាំសំរាប់នាង តែក្រលេកមើលទំព័រហ្វេសប៊ុកផ្លូវការរបស់នាងកាន់ផ្ទាល់ អ្នកនាងលីអ៊ីវ៉ាធីណាមិនបានបំភ្លេចបំរើអារម្មណ៍ទស្សនិកជនទេ គឺនាងបានចែករំលែកបទចម្រៀងភាសាចិនរបស់នាងមួយបទទៀតចែកជូនបងប្អូនអ្នកគាំទ្រស្តាប់លេងកំសាន្ត។ ម្យ៉ាងវិញទៀតតំណាលនឹងគ្នានោះផងដែរបទចម្រៀង«សុំស្រលាញ់សុំអាំងប៉ាវ»របស់នាងក៏បានត្រលប់មកទទួលប្រជាប្រិយភាពម្តងទៀតស្របពេលដែលមានអ្នកនិយមលេងនៅលើបណ្តាញសង្គមជាច្រើននាំគ្នាផ្ទុះការចែករំលែកការបង្ហោះសុំអាំងប៉ាវគ្នា។ 

តើហេតុអ្វីផលិតកម្ម Town មិនបញ្ចេញបទចម្រៀងចូលឆ្នាំថ្មីដល់អ្នកនាងលីអ៊ីវ៉ាធីណាឆ្នាំនេះជំនួសដោយបទមនោសញ្ចេតនាទៅវិញ? សង្កេតឃើញបទចម្រៀងចូលឆ្នាំចិនមិនសូវមានផលិតកម្មណាផលិតឡើងច្រើននោះទេ ដោយសារត្រឹមនិយមស្តាប់ទៅតាមរដូវកាលប៉ុណ្ណោះ ហើយអាចគាស់រំលើកយកមកស្តាប់បានវិញជារឿយៗ ម្យ៉ាងទៀតខណៈដែលបទចំរៀងចូលឆ្នាំចិនជាភាសាចិនអ្នកនាងលីអ៊ីវ៉ាធីណាអាចច្រៀងបានជារឿយៗទៅហើយ ការនិពន្ធជាបទខ្មែរថ្មីៗហាក់មិនមែនជាតំរូវការទៀត ហើយប្រសិនបើការនិពន្ធឡើងមានលក្ខណៈរសជាតិបែបចិន រឺការលាយបញ្ចូលភាសាចិននៅក្នុងបទចម្រៀងខ្មែរអាចនឹងមិនត្រូវចំណូលចិត្តរសនិយមរបស់ប្រជាជនក្នុងស្រុកផងដែរ។

2023-01-23 15.37.03

2023-01-23 15.37.08

2023-01-23 15.37.12


 

 


ថ្ងៃចន្ទ, 23 ខែមករា 2023 15:49  BeeTube News